CamNews

តារា 

កំពូលតារាចម្រៀងស្រី សុវណ្ណ ណាឡាង ដើរតួនាទីជាកូនកតញ្ញូ ចំពោះម្តាយដោយ...

ព័ត៌មានកំសាន្ត ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្ម  Pleng record គឺនាង សុវណ្ណ ណាឡាង ដើរតួនាទីជាកូនកតញ្ញូ ចំពោះម្តាយដោយបង្កើតកម្មវិធីមួយ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៦ នេះ ដែលជាថ្ងៃខួបកំណើតម្តាយរបស់នាង ព្រមទាំងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកមានគុណថែមទៀតផង ។ 

ដោយយោងតាមការបង្ហោះរូបតាមរយៈគណនី instagram របស់ តារាចម្រៀង នាង សុវណ្ណ ណាឡាង បានឲ្យដឹងថា រូបនាងបានអញ្ជើញភ្ញៀវជាច្រើននាក់ និងសាច់ញិតបងប្អូនផងដែរ ។ 

រាល់ទង្វើទាំងអស់នេះអាចបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ទោះបីជាមានការមមាញឹកជាមួយវិស័យសិល្បៈយ៉ាងណាក៏ដោយចុះ តារាសម្តែងស្រីរូបនេះនៅតែចងចាំនិងឆ្លៀតឱកាស ប្រារព្ធធ្វើពិធីខួបកំណើតដល់អ្នកមានគុណរបស់នាង ពិតជាតារាដែលគួរតែយកគំរូតាមយ៉ាងពិតប្រាកដមែន ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG 


Tags: Sovan nalang