CamNews

តារា 

តើ កញ្ញា សូ លីហ្សា នឹងត្រូវ ធី សុវណ្ណថា ប្តឹងដែរ ឬយ៉ាងណា ក្រោយនិយាយពាក្យបែបនេះដាក់នាង?

ភ្នំពេញ ៖ អ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា ត្រូវបានមហាជនដាក់រហ័ស្សនាមថា កញ្ញា ជួប ប្តឹង ហើយពេលនេះកំពុងតែកក្រើករឿងដែលនាងកំពុងតែងាកមកប្រឡូកក្នុងវិស័យសិល្បៈ ។ 


-ចុចអាន ៖ ទើបប្រកាសចូលសិល្បៈមិនទាន់បានប៉ុន្មានផង ធី សុវណ្ណថា ត្រូវអ្នកប្រលូកក្នុងវិស័យសិល្បៈមុនៗ បង្ហោះសារ សុំអង្វរទុកផ្លូវឲ្យដើរផង

ដំបូងឡើយនៅពេលដែលលេចលឺដំណឹងថា ធី សុវណ្ណថា ថតស្ពតមួយ ក្រោយមកក៏បានលេចលឺថា ត្រូវបានទទួលឲ្យថតកុនជាមួយនិងតម្លៃខ្លួនខ្ពស់ទៀតផង ទើបធ្វើឲ្យតារាសម្តែងរូបស្អាតម្នាក់ដែលមានឈ្មោះថា កញ្ញា សូ លីហ្សា ចេញមុខលើកឡើងនៅលើបណ្តាញសង្គហ្វេសប៊ុកថា  "ចែអឺយចែទុក្ខផ្លូវខ្ញុំដើរផងចែ បើចែស្អាត់ហើយថតស្ពតម្ដងបានលុយច្រើនចឹងខ្ញុំមិនដាច់ឆ្នាំងបាយហើយទេអី? ទុក្ខផ្លូវអោយអ្នកសិល្បះដែរស្អាត់មិនដល់ចែអោយគ្នាដើរផង មើលទៅប្រហែលជាខ្ញុំត្រូវប្ដូរអាជីបហើយ" ។ 



បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយចំពោះពាក្យសម្តីរបស់តារាស្រីរូបនេះ ក៏បានដឹងលឺដល់ត្រចៀក ធី សុវណ្ណថា ហើយក៏បានធ្វើឲ្យ Fans មានការព្រួយបារម្ភខ្លាចថា ធី សុវណ្ណថា នឹងឈានដល់ការប្តឹងផ្តល់ដែរ ឬ យ៉ាងណាប្រសិនបើបានលឺពាក្យនេះ? ប៉ុន្តែអ្វីដែលមហាជនព្រួយបារម្ភនោះគឺមិនបានកើតឡើងនោះទេ ផ្ទុយទៅវិញគឺ ធី សុវណ្ណថា គ្រាន់តែធ្វើឲ្យស៊ែរ អត្ថបទនោះហើយភ្ជាប់ជាមួយនិងចំនងជើងយ៉ាងខ្លីថា "ចេះតែមាន ហ្មង" ដែលជាឃ្លាមួយយ៉ាងខ្លី ហើយនិយាយជាមួយ Sticker លេងសើច ដោយមិនបានខឹងអ្វីទាំងអស់ ៕


ដោយ ៖ គន្ធា


Tags: Thy sovantha