CamNews

តារា 

អ្នកមេម៉ាយចាយសម្រស់នាង Woonsen ទទួលនូវខមមិនលើកទឹកចិត្តយ៉ាងច្រើន ក្រោយអតីតស្វាមីរៀបការប្រពន្ធថ្មី

ថៃ ៖ តាំងពីនាង Woonsen Virithipa Pakdeeprasong និងអតីតស្វាមីគឺលោក Chakrit Yamnarm បានលែងលះគ្នាជាមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យវេបសាយក្នុងស្រុកថៃកក្រើកមែនទែន ជាមួយនិងរឿងរ៉ាវ ស្នេហារបស់តារាសម្តែងប្រុសស្រីទាំងពីរដួងនេះ ។ 

យោងតាមប្រភព gossipstar បានឲ្យដឹងថា ទោះបីប្តីប្រពន្ធមួយគូនេះ ទើបតែលែងលះគ្នាបានប្រហែលមួយឆ្នាំក៏ដោយ ប៉ុន្តែការពិតពួកគេបានរស់នៅបែកផ្លូវការជាងមួយឆ្នាំ តាំងពីមុនលែងលះគ្នាមកម៉្លេះ ។ 

ហើយកាលពីថ្ងៃទី ០៨ ខែវិឆ្ឆិកា កន្លងទៅនេះ តារាសម្តែងវ័យ លោក Chakrit Yamnarm ក៏បានរៀបការជាមួយនិង ស្រីថ្មីដែលមិនមែនតារាល្បីដូចអតីតប្រពន្ធរបស់លោកនោះទេ ។ ប៉ុន្តែនាងកំពុងតែពពោះកូនឲ្យលោករួចទៅហើយ តាំងពីមុនរៀបការមកម្ល៉េះ ។ 

ខណៈពេលនេះ អតីតស្វាមីបានចូលរោងការជាមួយនិងស្រីថ្មី បានធ្វើឲ្យ អ្នកមេម៉ាយចាយសម្រស់នាង Woonsen ទទួលនូវខមមិនលើកទឹកចិត្តយ៉ាងច្រើន ដើម្បីកុំឲ្យនាងខូចចិត្តព្រោះតែ លោក Chakrit Yamnarm ទៅមានប្រពន្ធថ្មីឲ្យសោះ ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Woonsen Virithipa Pakdeeprasong ក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់នាងវិញថា នាងមានតែអបអរសាទរ ព្រោះខ្លួននិងលោក Chakrit Yamnarm គ្រាន់តែជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar 


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm