CamNews

តារា 

តារាចំរៀង នាង Jessie J តក់ក្រហល់ ចង់ឲរូបអាក្រាតរបស់ខ្លួន លេចចេញតាមប្រព័ន្ធ Internet

កាលពីមុនមានរឿងអាស្រូវ ដែលរូបអាក្រាតរបស់តារាល្បីៗ ជាង១០០ នាក់ ត្រូវបានពួក hacker លួចតាមរយៈ ទូរស័ព្ទដៃរបស់ពួកគេ ហើយឥលូវនេះ តារាចំរៀង ដែលមានវ័យ ២៦ឆ្នាំ Jessie J កំពុងទន្ទឹងរង់ចាំ មើលរូបអាក្រាត របស់នាង លេចចេញតាមប្រព័ន្ធ អ៊ីនធឺណេត ដោយ​មិនមានការ ខ្មាស់អៀនអ្វីឡើយ។ នាងជឿជាក់ថា ការបែកធ្លាយ នោះ ដោយសារតែភាពល្បីល្បាញ របស់ទាំងនោះ។




Jessie J បាននិយាយទៅកាន់ កាសែត Daily Star ថា៖ នាងពិតជាចង់ឲរូបរបស់នាងលេចចេញ ខ្លាំងណាស់។ ជាការពិត វាពិតជាអាក្រក់ និងគួរឲខ្ពើមណាស់ ដែលរឿងនោះបានកើតឡើង ប៉ុន្តែ ប្រសិន បើអ្នកជាតារាល្បី អ្នកត្រូវតែរំពឹងគិតទុកជាមុនថា រឿងនោះនឹងអាចកើតឡើង នៅថ្ងៃណាមួយ មិនខាន។

នាង Jennifer Lawrence Kirsten Dunst និង Kate Upton អាចចាត់ថាជាតារាល្បីបំផុត ក្នុងចំណោម រូប អាក្រាតទាំងនោះ ដោយសារតែរូបរបស់ពួកគេមានច្រើនសន្លឹក ជាងតារាផ្សេងទៀត។ រយៈពេល ៣ សប្តាហ៏ ក្រោយមក គេឃើញមានលេចចេញ រូបរបស់តារាជាច្រើននាក់ទៀតតាមប្រព័ន្ធ អ៊ីនធឺណេត ដូចជា នាង Kim Kardashian West  Gabrielle Union  Amber Heard Rihanna Hayden Panettiere  Lake Bell  Avril Lavigne និង Vanessa Hudgens។

 

 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  lollipop