ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជន សង្ស័យមិនស្គាល់ អត្ដសញ្ញាណចូលអារក និងកាំបិតប៉័ងតោ
ស្លាប់ក្នុងផ្ទះ ដើម្បីប្លន់ យកលុយនិងគ្រឿងអលង្កា អស់ជាង៣ម៉ឺន ដុល្លារ កាលពីល្ងាចថ្ងៃទី១៥
ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ លេខ១១៥ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ
ខណ្ឌ មានជ័យ ហើយសពជនរងគ្រោះ ត្រូវបាន ប្រពន្ធនិងអ្នកជិតខាងប្រទះឃើញ នៅវេលា
ម៉ោងប្រមាណ៨យប់ថ្ងៃដដែល បន្ទាប់ពីនាំ គ្នាកាត់សោ និងទម្លាយទ្វារ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បានឱ្យ ដឹងថា ជនរងគ្រោះ កែវ ណារិន អាយុ៤៨ឆ្នាំ ដែលមាន
ប្រពន្ធឈ្មោះហុង ជាអាជីវករលក់ ដូរនៅក្នុងផ្សារស្ទឹងមានជ័យ ត្រូវបានជន សង្ស័យអារកនិងកាំ
បិតប៉័ងតោ ស្លាប់ក្នុងថ្លុក ឈាម នៅក្នុងផ្ទះរបស់ខ្លួន ដើម្បីប្លន់យកលុយនិងគ្រឿងអលង្កា សរុប
អស់ជាង៣ម៉ឺនដុល្លារ រួចហើយគេចខ្លួនបាត់ ដោយសុវត្ថិភាព ។
បើយោងតាមសមត្ថកិច្ចមូលដ្ឋាន មុន ពេលកើតហេតុ ស្ដ្រីជាភរិយាបានរងចាំប្ដីនៅ ផ្សាររហូតដល់
វេលាម៉ោង៨យប់ ដោយមិន ឃើញប្ដីទៅយកក៏សម្រេចចិត្ដ ដើរមកផ្ទះដោយខ្លួនឯង លុះពេលមក
ដល់ផ្ទះ ក៏ឃើញ ចាក់សោពីក្រៅក៏ឆ្ងល់ និងហៅមិនឮទៀតផងនោះ ទើបនាំឱ្យមានការសង្ស័យ ក៏
បានហៅអ្នកជិតខាង មកកាត់សោ ដើម្បីទម្លាយទ្វារ ។ នៅពេលចូលទៅក្នុងផ្ទះ ក៏ឃើញប្ដីរបស់ខ្លួន
ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ បង្កឱ្យមានការតក់ស្លុតនិងផ្អើល ឆោឡោពីសំណាក់ប្រជាពលរដ្ឋ
នៅក្នុងមូល ដ្ឋាននិងសមត្ថកិច្ចមូលដ្ឋាន ។
បច្ចុប្បន្នក្រោយពីធ្វើកោសល្យវិច័យរួច ហើយ សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យ ក្រុមគ្រួសារ
ហើយសមត្ថកិច្ចបាននឹងកំពុង ធ្វើការស្រាវជ្រាវ តាមច្បាប់ជនសង្ស័យទាំងនេះ ដែលកំពុងរត់គេច
ខ្លួន ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល