CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ឃាត់ខ្លួន ជនជាតិចិន ២នាក់ ក្រោយពីបង្ហោះ យន្តហោះ Drone ថត ព្រះរបរមរាជវាំង

ភ្នុំពេញ : ជនជាតិចិន២នាក់ទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្តិជ័យជំនះ សហការជាមួយ នាយកដ្ឋានអង្គរក្ស ឃាត់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពីពួកគេ បានបង្ហោះ យន្តហោះ Drone ផ្តិតយករូបភាព នៅព្រះបរមរាជវាំង ។

នគរបាលប៉ុស្តិជ័យជំនះ បានអោយដឹងថា ជនជាតិទី១ឈ្មោះ Wang Ming Let និងទីឈ្មោះ Peng Zheleang ។

ក្រោយការចាប់ខ្លួន ជនជាតិចិនទាំង២នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សួរនាំបន្តទៀត។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP