CamNews

ព័ត៌មានជាតិ 

ទំនាស់ ដណ្តើមស្រី ក្នុងក្លឹប យ៉ាំងហ្គើល ចេញក្រៅ បាញ់ប្រហារ ភាគីម្ខាង ឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់រង របួសដោយ ត្រូវគ្រាប់ចំកដៃខាងឆ្វេង ធ្លាយទៅពោះរងរបួសធ្ងន់
ដោយសារគូទំនាស់ រឿងដណ្តើមស្រីគ្នា ក្នុងក្លឹប យ៉ាំង ហ្គើល កាលពីវេលាម៉ោង ២ និង១៥
នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ តាមផ្លូវលេខ១៩៩ សង្កាត់
ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ ក្នុងអំពើបាញ់ប្រហារនេះ ក្រុមជនដៃដល់បាននាំគ្នាគេច
ខ្លួនបាត់អស់ ដោយសុវត្ថិភាព មិនរំខានដំណេកសមត្ថកិច្ចមូលដ្ឋាន ណាម្នាក់ឡើយ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា យុវជនដែល ត្រូវគ្រាប់កាំភ្លើង ឈ្មោះ រ៉ាយ ណាក់
ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មករនិងស្នាក់នៅ ក្នុង ការដ្ឋានសំណង់ស្ថានទូតចិន មានស្រុកកំ
ណើតនៅភូមិបារាយណ៍លិច ឃុំបារាយណ៍លិច ស្រុកកំពង់លាវ ខេត្តព្រៃវែង រងរបួស១ គ្រាប់
ចំកដៃ ខាងឆ្វេងធ្លាយទៅពោះ ត្រូវមិត្តភក្កិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ។

ជនរងគ្រោះ បានបន្តថា ពួកគេមានគ្នា ៨នាក់ បាននាំគ្នាទៅចូល ផឹកស៊ី និងរាំលេងកម្សាន្ត នៅ
ក្នុងក្លឹបយុំាងហ្គើល  លុះក្រោយមកពួកគេ ក៏មានទំនាស់ ពាក្យជាមួយយុវជន មួយក្រុមទៀត
ដែលមានគ្នា៣នាក់ ខណ:កំពុងរាំលេងក្នុងក្លឹប ដោយសាររឿងស្រី ប៉ុន្តែមិនបានវាយតប់គ្នាទេ
គ្រាន់តែទាស់សម្តីគ្នា ប៉ុណ្ណោះ រហូតដល់ម៉ោង ២ និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២
មករា ពួកគេបានដើរចេញមកក្រៅបំណង ត្រឡប់ទៅផ្ទះវិញ ពេលចេញមកដល់មុខក្លឹបយុំាងហ្គើល
ក្រុមទំនាស់ម្ខាងទៀត មានគ្នា៣នាក់នោះ ក៏បានមកចេញមកក្រៅដែរ ហើយពួកវា ម្នាក់បានដកកាំ
ភ្លើងខ្លី បាញ់ប្រហារមក លើពួកគេតែម្តង ធ្វើឲ្យរងរបួសម្នាក់ដេកដួល ក្នុងថ្លុកឈាម ហើយពួកជន
បង្កនោះ បាននាំគ្នាជិះម៉ូតូចេញ ទៅបាត់ ដោយមិនមានអ្នកណាជួយអន្តរាគមន៍ទេ ។

ប្រភពដដែលបន្តថា ក្នុងករណីបាញ់ប្រហារ បណ្តាលឲ្យយមនុស្សរងរបួសបែបនេះ សមត្ថកិច្ចនគរ
បាល ខណ្ឌចំការមន មិនបានរាយការណ៍ ទៅ ថ្នាក់លើ អំពីករណីបាញ់ប្រហារបណ្តាលឲ្យមនុស្ស
រងរបួសធ្ងន់នោះឡើយ បើទោះបីកន្លងមកលោកស្នងការ ធ្លាប់ព្រមាន មិនឲ្យសមត្ថកិច្ចមូលដ្ឋាន មិន
ឲ្យលាក់បាំងករណីបាញ់បោះសេរី លួច ឆក់ ប្លន់ ឡើយ។ ប៉ុន្តែគេមិនដឹងថា ករណីបាញ់ប្រហារនេះ
លោកស្នងការរាជធានីភ្នំពេញបាន ជ្រាបពីបញ្ហានេះរួចហើយឬនៅ ? ហើយរហូតមកដល់ពេលនេះ ជនសង្ស័យក្នុងអំពើបាញ់ប្រហារនេះ សមត្ថកិច្ចនៅមិនទាន់ស្រាវ ជ្រាវរកឃើញជន សង្ស័យនៅ
ឡើយនោះទេ ?

ពាក់ព័ន្ធនឹងករណីប្រហារមនុស្សរងរបួសប៊ិះស្លាប់ កាលរាត្រីថ្ងៃទ១២ មករានោះ លោក ពៅ ពិដោរ
មេប៉ុស្តិ៍ទួលស្វាយព្រៃទី១ បាននិយាយថា ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនេះ លោកឆ្លើយតាមទូរ
ស័ព្ទថា មិនបានដឹងទេចំពោះរឿងនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ