នៅថ្ងៃទី២ ខែកុម្ភៈនេះ ប្រភពមួយពីផលិតកម្ម MakeUs Entertainment បានចែករំលែកថា៖ “ Sunmi ត្រៀមនឹងនឹងត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញ ជាមួយនឹងគម្រោងចេញបទចម្រៀងថ្មីៗ សម្រាប់ចុងខែ កុម្ភៈនេះ ។
យោងតាមគេហទំព័រ Sports Chosun តារាចម្រៀងស្រីរូបនេះ បានត្រៀមបទចម្រៀងរួចរាល់ហើយ ហើយនាងកំពុងព្យាយាមថតបញ្ចប់នូវអាល់ប៊ុមថ្មីនេះ ។
នេះ គឺជាការវិលត្រឡប់លើកដំបូង ក្នុងរយៈពេលប្រហែល ៨ ខែ ចាប់តាំងពីបទ “pporappippam” កាលពីខែមិថុនា ឆ្នាំមុន ។ កាលពីចុងខែសីហា ឆ្នាំមុន នាងបានចេញបទថ្មី “When We Disco” ជាមួយ Park Jin Young ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ soompi