CamNews

ព័ត៌មានជាតិ 

កូរ៉ូឡា ព្រលះរបាំង​ ដែកចែកទ្រូង ផ្លូវខូច ខាត៦ផ្ទាំង

-គ្រឿងស្រវឹងនៅតែ ជាកត្ដាប្រឈម មុខនាំឱ្យកើន គ្រោះថ្នាក់ចរាចរ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋ បានកើត ឡើងទៀត
ហើយ ដោយសារតែគ្រឿងស្រវឹង ហើយតែបញ្ជាយានយន្ដ បើទោះបីមានការ ចុះផ្សាយព័ត៌មាន
និងមានការអំពាវនាវឱ្យ រឹតបន្ដឹងច្បាប់ចរាចរជើងគោក ពេលស្រវឹង កុំបើកបរក៏ដោយនោះ ។

យ៉ាងហោចណាស់ របាំងដែកចែកទ្រូង ផ្លូវចំនួន៦ផ្ទាំងបានរងការខូចខាត ក្នុងនោះ បាក់ចំនួន២ផ្ទាំង
និងដួលចំនួន៤ផ្ទាំង ដោយ សារតែរថយន្ដកូរ៉ូឡាមួយគ្រឿង ដែលម្ចាស់ របស់វាមានអាការៈស្រវឹង
ហើយបើកបុក ពេញមួយទំហឹង ។

គ្រោះថ្នាក់ចរាចរដែលបណ្ដាលមកពី គ្រឿងស្រវឹងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង
៧ និង១០នាទីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅលើមហា វិថី សហព័ន្ធរុស្សី ក្នុងសង្កាត់
ទឹកថ្លា ខណ្ឌ សែនសុខ ។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោកនិង សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេល កើតហេតុមាន
រថយន្ដកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2D-7969 បានធ្វើដំណើរតាម
បណ្ដោយ ផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះដល់ ចំណុចកើតហេតុខាងលើ រថ
យន្ដក៏បានជ្រុលទៅបុករបាំងដែកចែកទ្រូងផ្លូវ បណ្ដាលឱ្យ បាក់ចំនួន២ផ្ទាំង និងដួលចំនួន៤ផ្ទាំង។

បើតាមសមត្ថកិច្ចអ្នកបើករថយន្ដដែល មានអាការៈស្រវឹងខាងលើនេះមានឈ្មោះ ដាំ ភារុន ភេទ
ប្រុសអាយុ៤៧ឆ្នាំ មុខរបរជា មន្ដ្រីយោធា មានទីលំនៅផ្ទះលេខ២៧E2 ផ្លូវលេខ១៩ សង្កាត់ជ័យ
ជំនះ ខណ្ឌដូនពេញ។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោក បាន ឱ្យដឹងថា ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរ ខាងលើនេះ
សមត្ថកិច្ចបានឃាត់រថយន្ដនិង អ្នកបើកបរ ហើយពិនិត្យជាតិអាកុល បង្ហាញ ឱ្យឃើញថា អ្នកបើក
បររូបនេះមានជាតិអា កុលក្នុងខ្លួន រហូតដល់០,៦៣មិល្លីក្រាម ក្នុង មួយលីត្រខ្យល់ ដែល អាត្រា
ជាតិអាកុលនេះ តម្រូវឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ចាត់ការ តាមផ្លូវច្បាប់ ។

បច្ចុប្បន្នរថយន្ដបង្កហេតុ ត្រូវបានសមត្ថ កិច្ចស្ទូចយកទៅរក្សាទុកនៅសាលារាជធានី ភ្នំពេញ ។

គ្រោះថ្នាក់ចរាចរ ដែលបង្កមកពីគ្រឿង ស្រវឹង បាននឹងកំពុងមានការកើនឡើងជា លំដាប់ ហើយ
បានកើតឡើងស្ទើរជារៀង រាល់ថ្ងៃនិង បើទោះបី កម្លាំងនគរបាលចរា ចរណ៍ជើងគោក បានរឹត
បន្ដឹងច្បាប់ចរាចរណ៍ តាមរយៈការ ឃាត់ខ្លួនអ្នកបើកបរទាំងឡាយ ដែលមានជាតិស្រវឹងខ្លាំង
ហើយកសាងសំណុំ រឿង បញ្ជូនទៅកាន់តុលាការ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ