CamNews

តារា 

នី រតនា ចាប់បានបាច់ផ្ការបស់តារាចម្រៀង សុគន្ធ នីសា ស្រាប់តែពោលពាក្យមួយឃ្លាតែម្តង

ភ្នំពេញ ៖ មហាជនប្រហែលជាបានដឹងហើយថា មង្គលការតារា​ចម្រៀង​​ស្រី​ សុគន្ធ និសា និង​​លោក ចៅ សម្បត្តិ បាន​ចាប់​ផ្ដើម​កាលពីថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ ២០១៧ ​នេះ​​ នៅ​គេហដ្ឋាន​ខាងស្រីស្ថិត​ក្នុង​បុរី​ពិភព​​ថ្មី​ ឫស្សីកែវ​ ។

នៅក្នុងមង្គលការតារា​ចម្រៀង​ស្រីរូបនេះ យើងក៏បានសង្កេតឃើញថា មានវត្តមានតារាល្បីៗផ្សេងៗជាច្រើនដួង លេចវត្តមានមកផងដែរ ។ ហើយអ្វីដែលជាទីចាប់អារម្មណ៍នោះគឺ នាពេលកម្មវិធីបោះផ្កាបានមកដល់ តារាចម្រៀងរួមផលិតកម្ម លោក នី រតនា ចាប់បានបាច់ផ្ការបស់តារាចម្រៀង សុគន្ធ នីសា ស្រាប់តែពោលពាក្យមួយឃ្លាតែម្តង ខ្លួនក៏ចង់បានគូឆាប់ៗនឹងគេដែរ ។ តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕

ដោយ ៖ គន្ធា