CamNews

ព័ត៌មានជាតិ 

ទៅយកអាំងប៉ាវ ប្រៀបដូចយុទ្ធនាការ បង្រ្កាបបទល្មើស

ភ្នំពេញ៖ កងកម្លាំងរាប់រយពាន់នាក់ បានឡោមព័ទ្ធ និងសម្រុកចូលផ្ទះលោកឧកញ៉ា ផាត់ ប៊ុន មានទីតាំងនៅតាម បណ្តោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល អស់អ្នកដំណើរ ឆ្លងកាត់ និងសមត្ថកិច្ច នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចុះឡោមព័ទ្ធនេះ មិនមែនកម្លាំងចុះបង្រ្កាបបទល្មើសអ្វីទេ គឺជាយុទ្ធនាការ កងកម្លាំងចុះចាំទទួលយកអាំងប៉ាវ ពីលោកឧកញ៉ា ។

តាមការរៀបរាប់ ឆ្លើយដូចៗគ្នាថា កម្លាំងចម្រះ មានស្ថាប័ន PM, នគរបាល, យោធា, កងសន្តិសុខ និងកម្លាំងស៊ី វិលមួយចំនួនទៀត បានចុះទៅកាន់ផ្ទះលោកឧកញ៉ា ផាត់ ប៊ុន។ បើតាមការបញ្ជាក់ ពីអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា លោកឧកញ៉ា ផាត់ ប៊ុន មានចិត្តសប្បុរសលើកងកម្លាំង និងប្រជាពលរដ្ឋ មិនប្រកាន់វណ្ណ: ឲ្យតែ ដល់ឱកាសបុណ្យចូលឆ្នាំចិន ( សែនចិន) លោកតែងតែធ្វើ ទានដាក់លុយ ជាអាំងប៉ាវ ឲ្យកងកម្លាំងទូទៅ និង ប្រជាពលរដ្ឋ។

សកម្មភាពនេះ មិនមែនមានទើបតែមាននាឆ្នាំ២០១៤នេះឡើយ គឺមានជាច្រើនឆ្នាំកន្លងមកហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ