CamNews

ព័ត៌មានជាតិ 

នាងក្រមុំបុគ្គលិកកាស៊ីណូម្នាក់ខឹងចិត្តមិត្តប្រុសមានស្រីថ្មី លេបថ្នាំសម្លាប់ខ្លួន តែគេជួយសង្រ្គោះទាន់

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដែល
ជា ថ្ងៃ នៃទិវាក្តីស្រលាញ់ នាងក្រមុំម្នាក់ឈ្មោះ យ៉េន បុទុម ភេទស្រី អាយុ១៧ឆ្នាំ មានស្រុកកំណើត
នៅ ភូមិភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ផ្កាយ៣ ក្រុងប៉ោយប៉ែត
និង ជាបុគ្គលិកផ្នែកចែកបៀ នៃក្រុមហ៊ុនកាស៊ីណូហូលីដេ ជាយដែនប៉ោយប៉ែត បានលេបថ្នាំប៉ារ៉ា
ជាង ៣០គ្រាប់ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ការលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន របស់នាងក្រមុំ ខាង
លើនេះ គឺព្រោះតែនាងទើបតែបែកបាក់ជាមួយមិត្តប្រុស ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ មិត្ត
ប្រុសរបស់នាងមានស្រីថ្មី ទើបនាងឈឺចាប់ខ្លាំង ធ្វើឲ្យទ្រាំមិនបានក៏លេបថ្នាំតែម្តង។

ទាំងនេះ គឺជាការនិយាយគ្នា របស់អ្នករោមមើលហេតុការតែប៉ុណ្ណោះ មកដល់ពេលនេះនារី រងគ្រោះ
ស្ថិតក្នុងការជួយសង្រ្គោះរបស់ក្រុមគ្រូពេទ្យនៅឡើយ។ ហើយមជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិន
ទាន់អាចសុំការអធិប្បាយជុំវិញករណីនេះ បាននៅឡើយ ទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ