CamNews

តារា 

Yao Chen ក្លាយជាតារាថតរូប ដាក់ក្របទស្សនាវដ្ដី អាក្រក់បំផុតឆ្នាំ២០១២​ ដោយសារប្រើឈុតស្រដៀង កាន លូលូ

Yao Chen ក្លាយជាតារាថតរូប ដាក់ក្របទស្សនាវដ្ដី អាក្រក់បំផុតឆ្នាំ២០១២
ខណៈដែល Fan Bingbing ដណ្ដើមបានតំណែងជា "តារាថតរូបដាក់ក្របទស្សនវដ្ដី
ស្អាតបំផុត ឆ្នាំ ២០១២"

 

លទ្ធផលនៃការជ្រើសរើសស្រីស្អាតដែលថតរូបដាក់ក្របមុខ បានស្អាតបំផុត និងអាក្រក់បំផុត
ក្នុងឆ្នាំ ២០១២ របស់ netizen C-biz កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់
មនុស្សមួយចំនួន។ និមិត្តរូបផ្នែកម៉ូដែល C-biz 2010 នាង Yao Chen    បាន "យកឈ្នះ" លើ​
Zhang Yuqi និង Jolin Tsai និងបានក្លាយជាតារាថតរូបដាក់ក្របទស្សនាវដ្ដី អាក្រក់បំផុតក្នុង
ឆ្នាំ ២០១២។

Yao Chen ត្រូវធ្លាក់ចំណាត់ថ្នាក់យ៉ាងច្រើន ដោយទទួលបានសម្លេងឆ្នោត ៤២% ប៉ុន្ដែនេះក៏
មានមូលហេតុរបស់វា។ ក្រៅពីត្រូវគេរិះគន់ថា មានលក្ខណៈរឹងដូចដុំថ្ម នៅក្នុងរូបថតនៅលើ
“Esquire” ក៏មានមូលហេតុចម្បងមួយទៀត គឺ ទទួលឥទ្ធិពលពី Gan Lulu ដោយសារតែមុន
នោះ Gan Lulu ​គឺជាអ្នកដែលបានប្រើប្រាស់ឈុតស្រដៀងគ្នានេះ ខណៈដែលនាងបានចូល
រួមពិធីពិព័រណ៍រថយន្ដអន្ដរជាតិ បណ្ដាលឱ្យ Yao Chen ​ធ្លាក់ក្នុងស្ថានភាព "ជាន់" ម៉ូដែលគេ។

ក្រៅពីនេះ កំពូលតារា Fan Bingbing ក៏មិនមានការលំបាកនោះទេ ក្នុងការដណ្ដើមបានតំណែង
ជា "តារាថតរូបដាក់ក្របទស្សនវដ្ដី ស្អាតបំផុត ឆ្នាំ ២០១២"។ ចំណែកចំណាក់ថ្នាក់ទីពីរសម្រាប់
តំណែងនេះ គឺបានទៅលើ តារាសំដែងស្រី នាង Zhou Xun ។


 

ដោយ ៖ សីហា
ប្រភព ៖ LD