CamNews

តារា 

ជា​ លាងឈែ កំពុងត្រូវប៉ាន់ខ្លាំងក្នុងតំណែងតួឯក ក្នុងខ្សែភាពយន្តខ្នាតធំៗ ខណៈអាជីវកម្មក៏ដំណើរការរលូន

ភ្នំពេញ ៖ តារាសម្ដែងរូបសង្ហា ជា​ លាងឈែ  ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ​ដែលលោកអ្នកធ្លាប់បានស្គាល់តារារូបនេះរួចមកហើយតាមរយៈការសម្ដែងរបស់លោក ក្នុងខ្សែភាពយន្ត ដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍នានា ព្រមទាំង​ MV បទចម្រៀងជាច្រើនទៀត ​។

ថ្មីៗនេះ លោកជា លាងឈែ​​​​ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​​​​​​​​ពីសំណាក់មហាជន​តាមរយៈខ្សែភាពយន្តបែបមនោសញ្ចេតនា និងស្នេហាត្រីកោណ  ដែលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Bayon ក្នុងរឿង​ “រវាងយើង’ ។ កាន់តែពិសេសជាងនេះទៅទៀត តារារូបសង្ហាភ្នែកតឹងរូបនេះ ទើបតែបញ្ចប់ការថតភាពយន្តខ្នាតធំរបស់ផលិតកម្ម Town Production ក្នុងដំណែងជាតួឯក ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ តាមបណ្តារោងកុនល្បីៗក្នុងប្រទេសកម្ពុជា​។

លាងឈែ​ មានអាយុ ២៩ឆ្នាំ និងជាតារាសម្ដែងមួយរូប ដែលទទួលបានការសិក្សាជ្រៅជ្រះ មិនចាញ់តារាដទៃទៀតនោះទេ ដែលលោក បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ​ នៅសាកលវិទ្យាល័យ​ភូមិមិន្ទភ្នំពេញ។

ក្រៅពីអាជីពសិល្បៈ លាងឈែ​ ជាប៉ូលីសនមួយរូប ស្ថិតនៅក្របខណ្ឌក្រសួងមហាផ្ទៃ​។​ អ្វីដែលពិសេសជាងនេះទៅទៀត សព្វថ្ងៃ ក្រៅពីអាជីពជាតារាសម្ដែង លោកក៏មានអាជីវកម្មផ្ទាល់ខ្លួន​ ​​ដែលទទួលបានការគ្រាំទ្រពីអ្នកគាំទ្រ ផងដែរ។ លោកជាម្ចាស់ Brand កាហ្វេ ‘​ត្នោតខ្មែរ’  និងហាងលក់សម្លៀកបំពាក់បុរស ក្រោមស្លាកយីហោ​ ‘P ink Printing’ ហើយហាងរបស់លោកទាំងពីរ ដំណើរការយ៉ាងរលូនគួរកោតសរសើរ ។ 

ជឿថា ប្រិយមិត្ដដែលនិយមគាំទ្រលោក ពិតជាជក់ចិត្ដដិតអារម្មណ៍មិនខាន ក្នុងកាយវិការដ៏មាំទាំ ម៉ឺងម៉ាត់របស់លោក ដែលសម្ដែងជាតួឯក ក្នុងខ្សែភាពយន្ដដ៏ពេញនិយមក្រោមចំណងជើងថា “រវាងយើង”  ។ បើអីចឹងមែននោះ តោះនាំគ្នាគាំទ្រ លោកទាំងអស់គ្នា ៕










អត្ថបទ៖ ចំរើន