ភ្នំពេញ ៖ លោកតាភិរម្យ ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ី ដ៏ល្បីល្បាញ បានទទួលមរណភាព កាកពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីលោកមានជំងឺ ជាច្រើនឆ្នាំមកនោះ ។
លោក តាប្រាជ្ញ ឈួន មានស្រុកកំណើត នៅភុមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ និងជាអ្នកចាប៉ីដងវែងដ៏ល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។ លោកតាមាន ប្រពន្ធ ឈ្មោះ កៅ ព្រីង និងមានកូនប្រុស៥នាក់។ លោកតា ប្រាជ្ញ ឈួន បានរៀន ចាប៉ីដងវែងពី គ្រូបង្គោល៨នាក់ ដែលជាគ្រូចាប៉ីដងវែងដ៏ល្បីល្បាញក្នុងទសវត្សរ៍១៩៦០ ហើយលោកតាចេះ ច្រៀងចាប៉ី ស្ទាត់ជំនាញតាំងពីអាយុ១៣ឆ្នាំ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល