(បន្ទាយមានជ័យ)៖ ក្រោយអនុវត្តតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំអាជ្ញាធរសង្កាត់ យុវជនក្រុង សង្កាត់ ចុះសហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ចុះសម្របសម្រួលជាមួយភាគីថៃ ចែកសំបុត្រជូនបងប្អូនអាជីវករ កម្មករដែលចេញចូលផ្សារថៃ (ផ្សារោងក្លឿ) ដោយមិនគិតតម្លៃសំបុត្រ។
ក្នុងនោះភាគីកម្ពុជា កំពុងចចារជាមួយភាគីថៃ ស្នើឲ្យបញ្ឈប់ការលក់សំបុត្រតម្លៃ១០០០រៀល (១០បាត) ជារៀងរហូត ទុកតែអ៉ីកាត (កាតកូតចេញ-ចូល) សំគាល់អត្តសញ្ញាណតែប៉ុណ្ណោះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតថ្លែងនៅត្រង់ចំណុចច្រកទ្វារ, ទាំងអស់នេះជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះប្រជាពលរដ្ឋកម្មករម្នាក់ៗ ចូលម្តងសំបុត្រ១០០០ រៀល ២ដង២០០០រៀល ៣ដង៣០០០រៀល ដូចនេះជួយកំរិតជីវភាពប្រជាពលរដ្ឋបានច្រើនណាស់។
កន្លងមកប្រជាពលរដ្ឋដែលឆ្លងកាត់ចូលទៅកាន់ផ្សាររោងក្លឿរ ស្រុកអារញ្ញាប្រាថេប ត្រូវភាគីកម្ពុជា ថៃតម្រួលឲ្យប្រើសំបុត្រឆ្លងដែនមាន២ប្រភេទ គឺសំបុត្រឆ្លងដែនពណ៌ស គឺតម្រូវឲ្យទិញក្នុងតម្លៃ១០០០រៀល មួយប្រភេទទៀតពណ៌លឿង សំរាប់ចេញឲ្យប្រជាពលរដ្ឋមិនគិតប្រាក់ ដោយតាមមានអត្តសញ្ញាណ ជនជាតិខ្មែរ នៅក្នុងខេត្តបន្ទាយមានជ័យ។ លោកបន្ថែមការប្រតិកម្មរបស់ភាគីថៃ និងប្រជាពលរដ្ឋអស់រយៈពេលប្រមាណជា១ម៉ោងប៉ុណ្ណោះត្រូវបានអាជ្ញាធរ និងលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍សម្រួលសម្រួល៕