ភ្នំពេញ ៖ ជំនួប ២ម៉ោងកន្លះ រវាង ក្រុមការងារ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នៅវិមានព្រឹទ្ធសភា បានបញ្ចប់ហើយ ដោយភាគីទាំងពីរបាន ព្រមព្រៀងគ្នា លើចំណុចសំខាន់ៗ ចំនួន៣ ដូចខាងក្រោម ៖
ទី១-ស្នើបង្កើតគណៈកម្មការចម្រុះ មួយ ដោយមានសមាសភាពស្មើគ្នាមកពី គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែ ទម្រង់ ការបោះឆ្នោតនាពេលខាងមុខ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិប តេយ្យ និងនីតិរដ្ឋ សំដៅធានាឱ្យការបោះ ឆ្នោតប្រព្រឹត្ដទៅ ដោយសេរី ត្រឹមត្រូវ និង យុត្ដិធម៌
ទី២-ដើម្បីរៀបចំក្របខណ្ឌ កំណែ ទម្រង់ ការបោះឆ្នោត គណៈកម្មការចម្រុះ ត្រូវរៀបចំឱ្យមានសិក្ខា សាលាជាតិមួយ ដើម្បីបើកទូលាយ ឱ្យមានការចូលរួម យោបល់ និងអនុសាសន៍នានាពីសំណាក់ មជ្ឈ ដ្ឋានជាតិ និងអន្ដរជាតិ រួមទាំងដៃគូ អភិវឌ្ឍន៍ គណបក្សនយោបាយដែលបានចុះ បញ្ជី សង្គមស៊ីវិល ដែល មានជំនាញលើការ ងារបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ ។ ទន្ទឹមនេះត្រូវបង្កលក្ខណៈ ឱ្យមានការចូល រួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់មតិយោ បល់ សម្រាប់ការកែទម្រង់ការបោះឆ្នោត ជាអាទិ៍ តាមរយៈ វេទិកាសាធារណៈ និង ទី៣-ក្នុងកិច្ចដំណើរការ នៃកំណែទម្រង់ ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឱ្យមាន ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូ អភិវឌ្ឍន៍ និងអង្គការជាតិ និងអង្គការអន្ដរ ជាតិនានា ។
សេចក្ដីថ្លែងការណ៍រួម រវាងក្រុមការ ងារទាំងពីរ ដែលចុះហត្ថលេខាដោយលោក ព្រុំ សុខា តំណាងគណ បក្សប្រជាជនកម្ពុជា និងលោក សុន ឆ័យ តំណាងក្រុមការងារ របស់គណបក្សសង្គ្រោះជាតិ បានព្រម ព្រៀងគ្នាទៀតថា ក្រុមការងារទាំងពីរនឹង រាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ជូន ថ្នាក់ដឹកនាំគណ បក្សរៀងៗខ្លួន ហើយបាន ឯកភាពបន្ដជួបគ្នាលើកក្រោយទៀត ដើម្បី ឈានទៅដល់ជំនួបកំពូល រវាង គណបក្ស ទាំងពីរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល