CamNews

ភាពយន្ត 

ពីអ្នកបង្កើតរឿង “Lucy” ជាមួយស្នាដៃថ្មីក្នុងខ្សែភាពយន្តបែបវាយប្រហារ “ANNA” ដែលមានក្នុងរោងភាពយន្តហើយ!

អ្នករាល់គ្នាភាគច្រើនច្បាស់គ្នាស្គាល់ខ្សែភាពយន្តដ៏ល្បី “Lucy” ហើយដែលត្រូវបានបង្កើតឡើងដោយ Luc Besson និងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៤ នេះ។ ថ្មីៗក្នុងពាក់កណ្ដាលឆ្នាំ ២០១៩ នេះគាត់បាននាំមកនូវស្នាដៃថ្មីមួយជាមួយខ្សែភាពយន្តបែបវាយប្រហារ មនោសញ្ចេតនា និងអាថ៍កំបាំងលាយឡំជាមួយនឹងខ្សែជីវិតរបស់នារីម្នាក់ឈ្មោះថា Anna។


ដោយឡែករឿង “ANNA” និយាយអំពី Anna ដែលជាឃាតករសម្ងាត់ត្រូវបានជួលដោយក្រុមប៉ូលីសសម្ងាត់ KGB របស់ប្រទេសរុស្ស៊ីដើម្បីកំចាត់ជនពាល។ ជាមួយនឹងការវឹកហាត់ និងគោលបំណងដើម្បីធ្វើជាជនបង្កប់របស់នាងផងនោះ ធ្វើឲ្យ Anna ក្លាយជាជនបង្កប់ដ៏ល្អឥតខ្ចោះម្នាក់។ ក៏ប៉ុន្តែមានអាថ៍កំបាំងជាច្រើនបានបង្កប់នៅពីក្រោយបេសកកម្មដែលនាងបានធ្វើនោះ។ តើអាថ៍កំបាំងជាអ្វីហើយនាងអាចប្រយុទ្ធជាមួយវាបានដែរទេ? ទាំងអស់នេះមាននៅក្នុងរឿង “ANNA” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយកុំរំលងឲ្យសោះណា៎!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។


Tags: ANNA