CamNews

ព័ត៌មានជាតិ 

បើកម៉ូតូលឿន ទាំងស្រវឹង ជ្រុលទៅបុក របងដីឡូត៍ កប់ខ្មោច រងរបួសពេញខ្លួន

ភ្នំពេញៈ បុរសម្នាក់បាន រងរបួសពេញខ្លួន ប្រាណដោយមុតដៃ មុតជើង និងហូរឈាមស្រោចលើ
ខ្លួន បន្ទាប់ពី រូបគេ បានបើកម៉ូតូ យ៉ាងលឿន ទាំងស្រវឹងជោគទៅបុករបង ដីឡូត៍ជាកន្លែងកប់ខ្មោច
កាលពីវេលាម៉ោង១២ និង៣០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ
មុខប៉ុស្តិ៍នគរបាល គោករកា ក្នុងភូមិពុទ្រា សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថិកិច្ចមូលដ្ឋាន និងសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង ថា មុនពេលកើតហេតុជនរងគ្រោះរូប
នេះ បានជិះម៉ូតូម៉ាកXR ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1A-6434ទាំងអាការៈ ស្រវឹងក្នុងទិសដៅពី
ត្បូងទៅជើង តាមផ្លូវកៅស៊ូ ចេញពីវត្តជុំ ឆ្ពោះទៅសង្កាត់ គោករកា លុះដល់ចំណុចកើតហេតុ ជនរង
គ្រោះក៏ជ្រុលទៅបុក របងដីឡូត៍ កន្លែងកបខ្មោច និងបន្តទៅបុកគល់ត្នោត បណ្តាលឲ្យមុនបន្លាលួស
ទាំងដៃទាំងជើង និងហូរឈាម ស្រោចពេញខ្លួន។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋបានជួយអន្តរាគមន៍ ហើយសួរនាំត្រូវ បាន
ជនរងគ្រោះប្រាប់ថា រូបគេមានឈ្មោះ វង្ស ហៀង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរិត
ជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។ សមត្ថកិច្ចបានបន្តថា ភ្លាមៗនោះក្រុមជួយ
សង្គ្រោះ និង រថយន្តសង្គ្រោះរបស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ បានធ្វើដំណើរមកកាន់
កន្លែងកើតហេតុ ប៉ុន្តែ មិនបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យណាទេ នោះគឺជួយលាង និងរុំរបួស
ជូនដល់ជនរងគ្រោះ នៅកន្លែង កើតហេតុដោយសារតែមិនធ្ងន់។

ដោយឡែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំជនរង
គ្រោះ ធូរស្រាល នឹងបាតស្រវឹងទើបប្រគល់ឲ្យវិញ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ