CamNews

តារា 

មិនធម្មតា!! តារាទូរទស្សន៍ម្នាក់រៀបចំពិធីមង្គលការ ធំធេងអស់ទាស់

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាលោក​ Church ដែលជាតារាទូរទស្សន៍ News Channel host MONO29 បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ៩ នៅក្នុងខែកក្កដានេះ ។ 

ហើយនៅក្នុងពិធីមង្គលការនោះ បានរៀបចំយ៉ាងអធិមអធ្មមណាស់ ហើយទីកន្លែងសម្រាប់ដែលបានរៀបអាពាហ៍ពិពាហ៍នោះ គឺពោរពេញទៅដោយភាពស្រស់ស្អាត និងផ្កាជាច្រើនដែលញ្ញឹកឲ្យកម្មវិធីកាន់តែមានភាពប្រសើរ និងស្រស់ស្អាតយ៉ាងខ្លាំង ។ 

ដោយនៅក្នុងថ្ងៃមង្គលរបស់ប្តីប្រពន្ធមួយគូនេះ បានអញ្ជើញសុទ្ធតែភ្ញៀវ និងអ្នកចូលរួមដែលមានកត្តិយសខ្ពង់ខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះទេ គេបានសង្កេតឃើញក្រុមគ្រួសារខាងកូនកំលោះ ហាក់បីដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងថ្ងៃនោះ ។

គួរបញ្ជាក់ឲ្យដឹងថា មិនថាភ្ញៀវកត្តិយស មិត្តភក្តិ និងតារាដែលរួមអាជីពជាមួយលោក​ ពួកគេគឺសុទ្ធតែស្រស់ស្អាត និងសង្ហា ទាំងប្រុសទាំងស្រី ។ 

អ្នកទាំងត្រូវបានគេដឹងថា​ ស្រលាញ់គ្នាអស់រយៈពេល ១០​ឆ្នាំទៅហើយ ទើបសម្រេចចិត្តរៀបពិធីមង្គលការនេះ ។ នៅក្នុងថ្លៃបណ្តាការមានដូចជា សាច់ប្រាក់ជាច្រើនលាន គ្រឿងអលង្ការ ចិញ្ចៀនភ្ជាប់ពាក្យ ជាលក្ខណៈចិញ្ចៀនពេជ្រ និងអ្វីដែលផ្សេងៗជាច្រើនទៀត ។ 

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកទាំង ២ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ ចប់សព្វគ្រប់អស់ហើយក៍ចាប់ផ្តើមគំរោងសម្រាប់គ្រេបទឹកឃ្មុំ នៅឯប្រទេសជប៉ុនថែមទៀតផង​ ៕ 










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar