កោះកុង ៖ ជនរងគ្រោះ៣នាក់ ម្នាក់ជា ជីដូននិងពីរនាក់ជាចៅស្រី បានលង់ទឹកស្លាប់ ទាំងអស់គ្នា គួរឱ្យ អណោចអធមយ៉ាងពន់ ពេក ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុក ស្រែអំបិល ខេត្ដកោះកុង កាលពីរសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីលង់ទឹកស្លាប់ទាំងបីនាក់ ទាំងជីដូន និងចៅស្រីទាំងពីរនាក់នេះ បានកើតឡើង បន្ទាប់ពីចៅស្រីទាំងពីរនាក់ បាននាំគ្នាទៅ ចាប់ត្រីក្នុងស្រះទឹក ក៏បានលង់ស្រែកឱ្យគេ ជួយ ។ ពេលនោះ ស្ដ្រីជាជីដូនឃើញចៅ ទាំងពីរនាក់ លង់ទឹកស្រះយ៉ាងដូច្នេះក៏ចុះទៅ ជួយបណ្ដាលឱ្យលង់ស្លាប់ទាំងអស់គ្នាតែម្ដង។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន រងគ្រោះទី១ ឈ្មោះហង្ស ឃីម អាយុ៦០ឆ្នាំ ទី២ ឈ្មោះណៅ សារីម អាយុ១៩ឆ្នាំ និង ទី៣ឈ្មោះខំ រីណា អាយុ៨ឆ្នាំ គឺជាចៅស្រី ពួកគេទាំងបីនាក់រស់នៅភូមិស្ទឹងឆាយជើង ឃុំស្ទឹងឆាយ ស្រុកស្រែអំបិល ខេត្ដកោះកុង។
ក្រោយមានករណីអណោចអធមមួយ នេះកើតឡើង កម្លាំងសមត្ថកិច្ចមូលដ្ឋានបាន ចុះទៅសួរនាំ ហើយធ្វើកោសល្យវិច័យសព ជនរងគ្រោះទាំងបីនាក់ រួចប្រគល់ឱ្យក្រុម គ្រួសាររបស់ខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល