CamNews

តារា 

បើមិនប្រាប់ក៏មិនដឹងថាមេម៉ាយដែរ! លេងខ្លួនដល់ថ្នាក់នឹង ធ្វើឲ្យបុរសៗក្តៅខ្លួនទៀតហើយ!

ព័ត៌មានកំសាន្ត ៖ ថ្វីត្បិតតែខ្លួនជាស្រ្តីមេម៉ាយក៏ពិតមែន ប៉ុន្តែតារាថៃនាង Woonsen Virithipa Pakdeeprasong មិនដែលភ្លេចក្នុងការតុបតែងនិងមើលថែខ្លួនឲ្យស្អាតនោះទេ ។ 

អតីតភរិយារបស់លោក Chakrit Yamnarm ឃើញថា មានរូបសម្រស់ស្រស់ស្អាតខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ​ បន្ទាប់ពីនាងអាចធ្វើចិត្តនិងរស់នៅម្នាក់ឯងដោយគ្មានស្វាមី ។ តែទោះបីជាយ៉ាងណាក៏ដោយ តារាថៃរូបនេះធ្លាប់បានអះអាងថា រូបនាងធ្លាប់ខ្លាចអារម្មណ៍ឯកា ក្រោយលែងលះស្វាមី ប៉ុន្តែភាពភ័យខ្លាចរបស់នាងក៏បានបាត់អស់រលឺង ដោយសារតែនាងមានមិត្តជិតដិតនៅក្បែរ និងលើកទឹកចិត្ត ព្រមទាំងឆ្លៀតពេលទំនេរ ដើម្បីនាំទៅទទួលទានអាហារ ទិញឥលូវ និងធ្វើអ្វីៗជាច្រើនដែលមនុស្សស្រីចូលចិត្តធ្វើ នៅពេលដែលពួកគេមិនសប្បាយចិត្ត ។ 

ហើយបើយើងងាកមកចាប់អារម្មណ៍ជាមួយនិងរូបសម្រស់របស់ស្រ្តីមេម៉ាយរូបនេះវិញបានឲ្យដឹងថា ទាំងមុខមាត់និងសាច់សខ្ចីដូចបណ្តូលចេករបស់នាង គឺកាន់តែភ្លឺឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ហើយបើយោងតាមរូបថតដែលនាងបានបង្ហោះកាលពីពេលថ្មីៗនេះវិញគឺកាន់តែទាក់ទាញចិត្តបុរសឲ្យក្តៅខ្លួនខ្លាំងឡើងៗ ។ តោះនៅចាំអីទៀតទៅទស្សនារូបថតរបស់តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះនៅខាងក្រោមទាំងអស់គ្នា ៕





 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm