CamNews

កំសាន្ត 

ចូលរួមអបអរសាទរ ពេលនេះ លោក ឆាយ វីរៈយុទ្ធ បានឃើញមុខកូនរបស់ខ្លូនហើយ

មានប្រិយមិត្ត ហ្វេនៗមិនតិចទេបានចូលរូមត្រេកអរ ក្រោយបានឃើញមុខកូនដំបូងរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ។



លោកបានបង្ហោះសារភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញមុខកូនស្រីរបស់ខ្លួនជាលើកដំបូង ។ ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានសរសេរប្រាប់មហាជន ក៏ដូចជាអ្នកគាំទ្របានឲ្យដឹងថា កូនស្រីរបស់ខ្លួន មានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតនៅថ្ងៃទី១៥ ព្រឹកម្សិលមិញនេះវេលាម៉ោង ៨ និង ២៧ នាទី  ជាមួយទម្ងន់ ៣ គីឡូក្រាម។



តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះទាំងម្តាយ និងកូនស្រី គឺមានសុខភាពល្អ និងមានសុខសុវត្ថិភាពទាំងអស់គ្នា៕




 

អត្ថបទ៖ ចំរើន