CamNews

តារា 

ទោះបីមានស្វាមី ឱក សុគន្ធកញ្ញានៅរក្សាប្រជាប្រិយភាព និងទទួលបានការស្រឡាញ់កាន់តែខ្លាំង

ចាប់តាំងពីចូលរោងការជាមួយស្វាមីបណ្តូលចិត្តមក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់ តារាស្រីលំដាប់ជួរមុខប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា នៅតែរក្សាបានប្រជាប្រិយភាពដដែល ហើយអ្នកនាងតែងតែបង្ហោះរូបភាពគ្រប់សកម្មភាព​របស់ខ្លួន ធ្វើឲ្យមហាជនកាន់តែស្រលាញ់។



ដោយឡែក ថ្មីៗនេះ អ្នកនាង សុគន្ធកញ្ញា បានផុសរូបភាពស្តាយថ្មី ជាមួយនឹងស្តាយសក់ខ្លីរបស់ខ្លួន ហើយស្រាប់តែកាលពីម្សិលមិញនេះ អ្នកនាង សុគន្ធ កញ្ញា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ បង្ហោះរូបកាត់សក់ខ្លីត្រឹមក ដែលមើលទៅពិតជាប្លែក​ និងស្រស់ស្អាតខ្លាំងមែនទែន​ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់​។



ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញអ្នកនាង ឱក សុគន្ធកញ្ញា កាត់សក់ខ្លីត្រឹមកបែបនេះ៕




 


អត្ថបទ៖ ចំរើន