CamNews

តារា 

ស្រលាញ់គ្នាប៉ុន្មានឆ្នាំហើយ ទើបគូស្នេហ៍មួយគូនេះ សម្រេចចិត្តចូលរោងការ?

កំសាន្ត ៖ កាលពីម្សិលមិញ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ នេះ នៅឯ The Paz Khao Yai គឺនាង Ja Jittapa និងអ្នកដឹកនាំរឿងម្នាក់ដែលមានឈ្មោះថា Earn Nitipat បានចាប់ដៃគ្នាចូលរោងការហើយ ។ 

នៅក្នុងផងដែរ យើងបានសង្កេតឃើញថា មានមិត្តភក្តិជិតដិតជាច្រើនដូចជា Eye Kamolned, Nulek Gaga, Joy Rinlanee, Nong Mac, និងអ្នកដឹកនាំរឿងជាច្រើននាក់នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក៏បានចូលរួមផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា មុននឹងសម្រេចចិត្តចាប់ដៃគ្នាសាងគ្រួសារបែបនេះ គូស្នេហ៍មួយគូនេះ បានមើលចិត្តគ្នាអស់រយៈពេលជាង ៥ ឆ្នាំទៅហើយ ទើបហ៊ានដាក់ចិត្តដាក់ងាយរៀបការជាមួយគ្នា ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook