ថៃ ៖ គូស្នេហ៍មួយគូកម្រនឹងមានពាក្យចចាមអារាម ព្រមទាំងស្រលាញ់គ្នាបានយូរ គឺលោក Dan worrawech និងនាង Pattie ungsumalin បានបង្ហើបប្រាប់ថា ពួកគេស្រលាញ់គ្នាបាន ៨ ឆ្នាំហើយ ។
ក្នុងនាមជាសង្សារស្រលាញ់គ្នា តែងមានបញ្ហាទៅទំនាក់ទំនងគ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ នាង Pattie ungsumalin ថា ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលដែលស្គាល់គ្នាយូរបែបនេះ អ្នកទាំងពីរក៏បាននិយាយអំពីការរៀបការជាមួយគ្នានៅថ្ងៃអនាគតផងដែរ ។
តារាថៃទាំងពីរដួងនេះបន្ថែមទៀតថា ពួកគេកំពុងតែមានគម្រោងរៀបការ តែនៅមិនទាន់បានរៀបចំអ្វីនៅឡើយទេ ។ ចំពោះក្រុមគ្រួសារទាំងខាងគឺបានស្គាល់គ្នាអស់ហើយ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Dan worrawech និងនាង Pattie ungsumalin បានធ្វើដំណើរកំសាន្តទៅក្រៅប្រទេសជាមួយគ្នាញឹកញាប់នាមួយរយៈពេលចុងក្រោយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook