CamNews

ព័ត៌មានជាតិ 

ដឹងហើយឮហើយ ថាលិឍដោយបង្ខំនឹងត្រូវដេកគុក នៅតែរឹង

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណីប្រទូស្ដកេរខ្មាស ទៅលើក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ នៅចំណុចបន្ទប់ជូលផ្ទះលេខ១៨ ផ្លូវលំ ក្រុមទី១២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម។


លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ​សុន ចិត្រ្តា អាយុ១៨ឆ្នាំ មុខរបរ កម្មករធ្វើពិដាន​។

បើតាមលោកអធិការ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅ​អធិការដ្ឋាន ដើម្បីកសាង​សំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news