-មតិខ្លះសន្និដ្ឋានថា ទំនងជាមានវិបត្តិនៅក្នុងគ្រួសារ
ពោធិ៍សាត់ៈ នាយការិយាល័យ របៀបទំនាក់ទំនង សាធារណៈ ម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាត
ដោយចងក នឹងខ្សែនីឡុង ពណ៌ខៀវចងទៅនឹងមែកស្វាយ ស្ថិតក្នុងដីឡូត៍របស់ ខ្លួននៅមុខផ្ទះមាន
ចម្ងាយប្រហែល ១៥ម៉ែត្រ។ លុះព្រឹកឡើងនៅម៉ោងប្រមាណជា៦ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
ប្រពន្ធបាត់ប្តីក៏ដើររក ហើយក៏ ប្រទះ ឃើញប្តីរបស់ខ្លួនចងក នៅលើដើមស្វាយ មុខផ្ទះរបស់ខ្លួន
ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បី ចុះទៅពិនិត្យសាកសពតែម្តង។
បើតាមការធ្វើកោសល្យវិច្ច័យពីសំណាក់កម្លាំងសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា ជងរងគ្រោះទំនងជាធ្វើអត្តឃាតចងកដោយខ្លួនឯងពិតប្រាកដមែននៅចន្លោះម៉ោង១២យប់ទៅម៉ោង
១យប់ ឈានថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈិន ម៉ឹក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ
ខ្មែរ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានតួនាទីជានាយការិ
យាល័យ របៀបទំនាក់ទំនងសាធារណៈ មានឋានន្តរសក្តិជាវរៈសេនីយ៍ត្រី ក្នុងអង្គភាពស្នងការដ្ឋាន
នគរបាលខេត្ត ពោធិ៍សាត់។
ប្រភពបន្តថា តាមការពិនិត្យកោសល្យវិច្ច័យទៅលើសាកសពនៅទីកន្លែងកើតហេតុ សពជនរងគ្រោះ
គឺពិត ជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រ
គល់ជូក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមូលហេតុគេនៅមិនទានដឹងនៅឡើងទេ
ក្រុមគ្រួសារ សពកំពុងមានទុក្ខ មិនអាចសុំការបភ្លឺបានឡើង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល