CamNews

តារា 

តើ Dongwoo ពី INFINITE ពិតជា ចង់មានទំនាក់ទំនង ជាមួយ Fan ឬ ជាមួយនឹងនារីម្នាក់?

ព័ត៌មានកំសាន្ត ៖ ក្រុមតារាចម្រៀងបុរស  INFINITE កាលពីថ្ងៃទី ២៥ កុម្ភៈកន្លងទៅនេះ បានចាកផ្សាយ Episode ចុងក្រោយរបស់ខ្លួន MBC Everyone's 'INFINITE's Showtime' ខណៈសមាជិកម្នាក់ ក្នុងចំណោមសមាជិកឯទៀត ពោលគឺ Dongwoo បានលើកឡើងអំពី ការណាត់ជូប ។

នៅពេលដែលមានការចោទសួរ ថាតើអ្វីដែលគាត់ចង់បង្ហាញតាមរយៈ Showtime ? Dongwoo បាននិយាយថា​ នោះគឺ ការណាត់ជួបនឹង មនុស្សច្រើនគ្នា។  Woohyun បានជជីកសួររកការអះអាង ជាមួយ Dongwoo ថាតើ ពិតឬដែលអ្នកចង់មានការណាត់ជូប "guerilla date " នៅទីតាំងដែលមានមនុស្សច្រើនគ្នា? បើតាមរបាយការណ៍ បញ្ជាក់ថា guerilla date គឺជា ព្រឹត្តិការណ៍មួយបានជួបភ្លាមៗ ជាមួយអ្នកគាំទ្រ របស់អ្នកនៅតាមដងផ្លូវ ដោយមិនអនុញ្ញាតឲ្យពួកគេ បានដឹងថាមុន។

Sunggyu បាននិយាយថា ទោះបីជាយ៉ាងណាក៍ដោយ ប្រសិនបើនេះជាចម្លើយរបស់ Dongwoo  ខ្ញុំគិតថាគាត់គឺ និយាយដោយស្មោះមែនហើយ គាត់គឺពិតជាចង់ទៅធ្វើការណាត់ជួប ជាមួយនឹងមនុស្សនារីម្នាក់ពិតមែន។ ហើយ Dongwoo គឺគ្រាន់តែ ង៉ក់ក្បាលរបស់ខ្លួន ដោយបញ្ជាក់ថានេះជាការពិតមែន៕

 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop