CamNews

ព័ត៌មានជាតិ 

បាញ់សម្លាប់ មេ អ.ហ ស្រុកឈូក សង្ស័យរឿងគំនុំ

កំពត៖ មេបញ្ជាការ អាវុធហត្ថ (អ.ហ)  ស្រុកឈូក ខេត្តកំពត ត្រូវបានគេ រាយការណ៍ថា បាន
ស្លាប់ ក្រោយពីមានជនសង្ស័យ បានបាញ់ប្រហារ ខណៈជនរងគ្រោះ នៅក្នុងរថយន្ត តែម្នាក់
ឯង កាលពីវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវជាតិលេខ៣
ត្រង់ផ្លូវបំបែក ទៅបានាវ ក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ដែលសមត្ថកិច្ច បានសន្និដ្ឋាន
ជា ជំហានដំបូង គឺសង្ស័យជារឿងគំនុំ។

អធិការនគរបាល ស្រុកឈូក លោក ព្រំ វាសនា បានថ្លែងឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អូ
ចន អាយុ ៤៦ឆ្នំា មានតួនាទីជា មេបញ្ជាការ អ.ហ ស្រុកឈូក ហើយត្រូវបានគេបាញ់ សម្លាប់
ចំនួន៥គ្រាប់ ខណៈជនរងគ្រោះ នៅក្នុងរថយន្ត ។

លោក ព្រំ វាសនា បានបន្តថា ក្រោយបាញ់ ប្រហារ ពីសំណាក់ក្រុមឃាតករ រួចមក ជនរងគ្រោះ
មិនទាន់ស្លាប់ទេ ពោលនៅមានដង្ហើម ប៉ុន្តែបានដាច់ ខ្យល់ស្លាប់ ខណៈបញ្ជូនទៅ កាន់មន្ទីរពេទ្យ។

បើតាមអធិការ នគរបាលស្រុក ឈូក ការបាញ់សម្លាប់ ជនរងគ្រោះខាងលើនេះ សង្ស័យរឿងគំនុំ
ខណៈសមត្ថកិច្ច ជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ ជនដៃដល់ ។

លោក ព្រំ វាសនា បានបន្តថាជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែឈប់រថយន្តនៅកន្លែងកើតហេតុ
ស្រាប់តែថ្ងៃកើតហេតុ មានរឿងយ៉ាង ដូច្នេះកើតឡើង តែម្តងទៅ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ