ភ្នំពេញៈ កម្លាំងនគរបាល របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅវេលាម៉ោងប្
រហែល ១និង៤០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២នេះ បាននិងកំពុង ឡោមព័ទ្ធ ដើម្បី
បង្ក្រាបករណីគ្រឿងញៀន ហើយបានផ្ទុះ អាវុធជាច្រើនគ្រាប់នៅតាមផ្លូវ ៣៨៤ ក្នុងសង្កាត់
ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
យ៉ាងណាក៏ដោយ មិនទាន់ មានព័ត៌មានលម្អិត ស្ដីពីការចុះបង្ក្រាបករណីគ្រឿងញៀននេះនៅ
ឡើយទេ ខណៈកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងឡោមព័ទ្ធ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសចំនួន៤នាក់ ត្រូវចាប់ខ្លួន ហើយវត្ថុតាង
មួយចំនួនទៀត ត្រូវបានរឹបអូស ក្នុងនោះកាំភ្លើងខ្លី និងរថយន្តម៉ាក Hammer ពាក់ស្លាកលេខ ខ.ម។
ជាមួយគ្នានេះ ជនល្មើសម្នាក់ បានរងរបួសត្រូវជើងផងដែរ។
ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេសង្កេតឃើញមានវត្តមាន របស់ប្រធានសាលាដំបូងរាជធានី
ភ្នំពេញ ជីវ កេង ព្រះរាជអាជ្ញារង និងអាជ្ញាធរខណ្ឌ ចំការមន ជាច្រើននាក់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល