ភ្នំពេញ ៖ ដោយសារតែ មានការសហការ រវាងកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ (អ.ហ)ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ក្រុមប្រើប្រាស់ និងចែកចាយ គ្រឿងញៀន បានចំនួន២០នាក់ រួមនិងវត្ថុតាង មួយចំនួនផងដែរ ។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ រំលងអាធាត្រ ឈានចូល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្ទះសំណាក់ ដែលមានយីហោថា «រិទ្ធរស្មីអង្គរ» ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តី អ.ហ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន បានទាំង20នាក់នោះ ទី1-ចាន់ ណារិទ្ធ អាយុ33ឆ្នាំ ទី2-ឈៀន វាលីន អាយុ19ឆ្នាំ ប្រុស ទី3-ស្រី ស្រស់ អាយុ 20ឆ្នាំ ស្រី ទី4-ភឿនសម្ភស្សដាវី 22ឆ្នាំ ស្រី (ស្នាក់នៅ ក្នុងបន្ទប់លេខ102) ទី5-សា សំណាង18ឆ្នាំ ប្រុស ទី6-បឿនសុវណ្ណ 22ឆ្នាំ ប្រុស ទី7-កែវសុជាតិ 18ឆ្នាំ ប្រុស ទី8-ឌុត វិសាល18ឆ្នាំ ប្រុស (ស្នាក់នៅក្នុង បន្ទប់លេខ301)ទី9-ចាន់ សុវណ្ណបញ្ញា 18ឆ្នាំ ប្រុស ទី10-សឿង ណាវិន18ឆ្នាំ ប្រុស (ស្នាក់នៅក្នុងបន្ទប់លេខ302) ទី11-យស់ សម្បត្តិ អាយុ22ឆ្នាំ ប្រុស ទី12-មិន ឡុង អាយុ22ឆ្នាំ ប្រុស ទី13-ហី លន់ អាយុ16ឆ្នាំ ប្រុស (ស្នាក់នៅ ក្នុងបន្ទប់លេខ406) ទី14-ភិន ភឿន អាយុ27ឆ្នាំ ប្រុស ទី15-ចាន់ នារតី អាយុ24ឆ្នាំ ប្រុស ទី16-សុខ ភក្តី អាយុ28ឆ្នាំ ប្រុស ទី17-សុខ ឌឿន អាយុ 25ឆ្នាំ ប្រុស ទី18-គង់ សារ៉ា អាយុ30ឆ្នាំ ប្រុស ទី19-សែម វិបុល អាយុ22ឆ្នាំ ប្រុស(ស្នាក់នៅ ក្នុងបន្ទប់លេខ407) និង ទី20-ឡុង វិសាល អាយុ 22ឆ្នាំ ប្រុស។
មន្រ្តី អ.ហ បានបន្តថា មុនពេលឈានដល់ឃាត់ខ្លួន អ្នកទាំង២០នេះនោះ ដោយសារតែមានការសង្ស័យផ្ទះ សំណាក់ខាងលើ ទើបកម្លាំង កងរាជអាវុធខណ្ឌ និងរាជធានីភ្នំពេញ សហការគ្នា ស្រាវជ្រាវរហូតដល់ថា ក្រុមទាំងនេះកំពុងសំងំ ចែកចាយ និងប្រើប្រាស់ សេពគ្រឿងញៀននោះ ទើបឈានដល់ធ្វើការ ចុះបង្ក្រាប តែម្តងទៅ ក្នុងនោះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន មនុស្សស្រីប្រុស ចំនួន២០នាក់ រួមនឹងវត្ថុតាង គ្រឿងញៀន១៧ កញ្ចប់តូច និង១៦កញ្ចប់ធំ ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀន១គ្រឿង និងឧបករណ៍ សម្រាប់ប្រើប្រាស់ ក្នុងការសេពគ្រឿងញៀន១ចំនួនទៀត ។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតបាននៅម៉ូតូចំនួន៥គ្រឿង កូនពូថៅដៃ ១កាំបិទ១ ស្លាកលេខម៉ូតូ១ផងដែរ។ បើតាម មន្រ្តី អ.ហ ក្រុមទាំងនេះ ប្រសិនបើសមត្ថកិច្ច ធ្វើស្រាវជ្រាវ មិនទាន់ពេលវេលាទេនោះ វាអាចនឹង បង្កឲ្យប៉ះពាល់ដល់ យុវជនជាច្រើនទៀត ដែលត្រូវ ក្រុមនេះអូសទាញមកឲ្យ ចូលក្នុងគន្លងគ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យទាំង២០នាក់ ត្រូវបានបញ្ជូនទៅកាន់ទី បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងឯកសារ បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធិដោយ ៖ ដើមអម្ពិល