ភ្នំពេញៈ អ្នកបើកបររថយន្តកុងតឺន័រម្នាក់ ត្រូវបានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ដោយសារតែជនរងគ្រោះ បើកទ្វារថយន្តកុងតឺន័រឡើង បំរុងបើកចេញ ប៉ុន្តែត្រូវបានរថយន្តដឹក
ទឹកសុទ្ធ បើកមកពីក្រោយបុកផ្ទប់គៀបជាប់នឹងរថយន្ត បណ្តាលមកពីរថយន្តដឹកទឹកសុទ្ធនោះ
វ៉ាក់ជាមួយរថយន្តមួយគ្រឿងផ្សេងទៀត ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៥និង
៣០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ខាងមុខសួនឧស្សាហ
កម្មវឌ្ឍនៈ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មុន រឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរ ជា
អ្នកបើកបររថយន្តកុងតឺន័រ រស់នៅផ្ទះលេខ១៦៤ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បើករថយន្ត
កុងតឺន័រម៉ាក នីសាន់ ពណ៌ខ្មៅ លាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3A-1222 ស្លាប់ បន្ទាប់ពី
បញ្ជូនទៅដល់មន្ទីរពេទ្យ។ រីឯរថយន្តបង្ក ម៉ាកហ៊ីយ៉ានដាយ ពណ៌ផ្កាឈូក ដឹកទឹកសុទ្ធ យីហោ
អូដឺ ពាក់ស្លាកលេខភ្នំពេញ 3A-5982 អ្នកបើកបរបន្ទាប់ពីកើតហេតុ បានបើកទ្វារថយន្តចាកចេញ
ទៅបាត់ និងរថយន្តមួយគ្រឿងទៀត ដែលបើកវ៉ាក់ជាមួយរថយន្តដឹកទឹកសុទ្ធនោះ ម៉ាក ស្តារិក
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4136 អ្នកបើកបរពុំត្រូវ បានគេស្គាល់ឈ្មោះនោះទេ។
សាក្សីបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្ត មកដល់ចំណុចកើតហេតុ
ខាងមុខរោងចក្រ ក៏បានបើកទ្វាររថយន្ត ដើម្បីសួរគេរករោងចក្រ ដែលខ្លួនដឹកទំនិញចូល បន្ទាប់ពី
បានសួរនាំគេរួចហើយ ក៏ដើរ ទៅរថយន្តវិញ បំរុងបើកទ្វារថយន្តចូល ប៉ុន្តែមិនទាន់ទំាងបានបើក
ទ្វាររថយន្តផង ក៏ត្រូវរថយន្ត ដឹកទឹកសុទ្ធបើកមកបុកផ្ទប់និងទ្វាររថយន្ត បណ្តាលឲ្យរងរបួសធ្ងន់
ត្រូវបានដឹកតាមម៉ូតូកង់បី យកទៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែបន្ទាប់ពី បញ្ជូនទៅមន្ទីរពេទ្យ ក៏បានដាច់
ខ្យល់ស្លាប់តែម្តងទៅ។
សាក្សីបានបន្តទៀតថា គ្រោះថ្នាក់ចរាចរនេះកើតឡើង ដោយសារតែរថយន្តដឹកទឹកសុទ្ធ វ៉ាក់ជា
មួយរថយន្តស្តារិក បើកចេញពីរោងចក្រ កាត់ពីមុខរថយន្តកុងតឺន័រ ដោយគ្មានស៊ីប្លេ ដើម្បីសុំផ្លូវ
ខណៈរថយន្តកុងតឺន័រ ដែលរថយន្តដឹកមើលមិនឃើញនោះ ហើយចំពោះរថយន្តវិញ គ្រាន់តែ
រងការខូចខាតផ្នែក ខាងមុខបន្តិចបន្តួច ប៉ុណ្ណោះ ។
បច្ចុប្បន្នសពត្រូវប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំងបីគ្រឿង
ត្រូវយកទៅរក្សាទុកនៅការិយាល័យ ចរាចជើងគោក នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីរង់ចាំដោះស្រាយជាក្រោយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល