CamNews

តារា 

តារាសម្តែងណាខ្លះ មានគូស្នេហ៍ជានារីអាកាសចរណ៍

ថៃ ៖ តារាសម្តែងថៃភាគច្រើនមានស្នេហាជាមួយនិងតារាសម្តែងស្រីនៅក្នុងវង្វង់សិល្បៈដូចគ្នា ឬជាអ្នករកសុី ។ ប៉ុន្តែឥលូវនេះយើងមកមើលតារាសម្តែងប្រុសថៃ ដែលមានគូស្នេហ៍ធ្វើការជានារីអាកាសចរណ៍វិញម្តង ។ នៅក្នុងចំណោមគូស្នេហ៍ទាំង ៥ នេះគឺមានតារាខ្លះរៀបការហើយ និងអ្នកខ្លះទៀត មិនទាន់រៀបការនោះទេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. លោក Tor Thanapob

គាត់បានទាក់ទងគ្នាជាមួយនិងនាង Meen កាលនៅរៀនវិទ្យាល័យជាមួយគ្នា ហើយមិត្តស្រីរបស់លោកពេលនេះគឺកំពុងធ្វើការជានារីអាកាសចរណ៍ ។ 


២. លោក Nott Vorarit

លោកបានរៀបការជាមួយនិងនារីអាកាសចរណ៍ស្រស់ស្អាតមួយរូប កាលពីខែ ឧសភា ថ្ងៃទី ១៤ ឆ្នាំ ២០១៧ ហើយនាងមានឈ្មោះថា Jane ។ 


៣. លោក Oat Pramote

លោកបានទាក់ទងជាមួយនារីម្នាក់ឈ្មោះថា នាង Kin Chalisa ដែលជានារីអាកាសចរណ៍ ហើយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។ 


៤. លោក Dj Jem

នៅជាមួយគ្នាជាង ៩ ឆ្នាំមកហើយ ។ ពេលនេះប្តីប្រពន្ធមួយគូនេះ មានកូនប្រុសម្នាក់ គួរឲ្យស្រលាញ់ណាស់ ។ 

៥. លោក Tuck Boriboon

គាត់បានរៀបការ ជាមួយនារីអាកាសចរណ៍ម្នាក់ឈ្មោះថានាង Elsie កាលពីឆ្នាំ ២០១៣ ហើយអ្នកទាំងពីរ សព្វថ្ងៃនេះមានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ជាមួយគ្នា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate