CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន ជនសង្ស័យជាមេខ្លោង រំដោះជនល្មើស ប្តី-ប្រពន្ធ ដែលចូលនេសាទ តំបន់អភិរក្ស ឡូត៍លេខ ២ ស្ទួន

កំពង់ធំៈ កម្លាំងអាវុធហត្ថ B 06 ប្រចាំនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
សហការជាមួយ នគរបាលឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង កាលពីរសៀល
ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៣ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ ជាមេខ្លោង រំដោះជនល្មើស ២
នាក់ ប្តី-ប្រពន្ធ ដែលសមត្ថកិច្ចឃាត់ខ្លួន ពេលចូលទៅការនេសាទ ក្នុងតំបន់អភិរក្ស ឡូត៍លេខ
២ស្ទួន កាល ពីចុងខែកុម្ភៈ ឆ្នាំ ២០១៣ ។

លោកវរៈសេនីយ៍ត្រី ប៊ុន ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ អាវុធហត្ថខេត្ត បានឲ្យដឹង
ថា ជនសង្ស័យ ជាមេខ្លោង រំដោះជនល្មើស នេសាទនោះ មានឈ្មោះ ង្វៀង យ៉ាំងសន ភេទ
ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្ត កំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួន
តាមដីកាលេខ ៤៧/២០១៣ របស់ចៅក្រមសាលាដំបូង ខេត្តកំពង់ធំ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៣ មានអ្នកនេសាទ ជនជាតិវៀតណាម ប្រ
ហែល ៥០ ទូក ចំនួនជាង ១០០ នាក់ រស់នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នា ចូល
ទៅនេសាទត្រី នៅក្នុងតំបន់ហាមឃាត់ តំបន់អភិរក្សឡូលេខ ២ ស្ទួន ឃុំ ផាត់សណ្តាយ ស្រុក
កំពង់ស្វាយ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ប្តី-ប្រពន្ធ ប៉ុន្តែ
ថ្ងៃដដែលនោះ ត្រូវក្រុមអ្នកនេសាទ ជនជាតិវៀតណាម នាំគ្នារំដោះជនល្មើសពីរនាក់ ប្តី-ប្រពន្ធ
  ចេញពីស្នាក់ការ អធិការរដ្ឋបាលជលផល ខាងជើងបឹងទន្លេសាប ។ ហេតុនេះហើយ ទើប
សមត្ថកិច្ចស្រាវជ្រាវ ជាបន្តបន្ទាប់ ឈានដល់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសន
បញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៣ ។ លោកវរៈសេនីយ៍ ប៊ុន ឃី បាន
និយាយថា ថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានទទួលអនុសាសន៍ ពីលោក ប៊ិន ឈិន
ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ដោះស្រាយវិវាទ ដីធ្លី បានជំរុញឲ្យកម្លាំងសមត្ថកិច្ច
អាវុធហត្ថ បន្តខិតខំបង្រ្កាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឲ្យបានខ្លាំងក្លាថែមទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ