CamNews

តារា 

ស្រីលាភ ចូលរោងការថ្ងៃនេះហើយ ជាពិសេសកូនកំដរទាំង ៣ រូប សុទ្ធតែជាតារាល្បីទាំងអស់

ព័ត៌មានកំសាន្ត ៖ ពេលវេលាដែលតារាសម្តែងស្រី រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានទទ្ទឹងរង់ចាំអស់រយៈពេលជាយូរណាស់មកហើយ ក៏បានមកដល់ហើយពេលនេះ ។ 

អ្នកនាង រ៉ូ ចាន់ដារ៉ា បានប្រារព្ធពិធីមង្គលការរបស់នាង នៅឯមជ្ឈមណ្ឌលកោះពេជ្រ ហើយថ្ងៃពិសេសរបស់តារាស្រីរូបនេះក៏បានប្រារព្ធធ្វើឡើងយ៉ាងអធមអធមផងដែរ ។​ 

នៅក្នុងនេះផងដែរ យើងក៏បានសម្លឹងឃើញកូនកំដរខាងកូនក្រមុំគឺ សុទ្ធតែជា តារាល្បីៗឈ្មោះនៅក្នុងវិស័យសិល្បៈ រួមមានដូចជា កញ្ញា ស៊ីន យូប៊ិន កញ្ញា ឆុំ វត្តី និង កញ្ញា ពុធ ស្រី ខួច ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្ងៃទី​ ២៤ ខែមីនា នេះគឺជាថ្ងៃមង្គលការរបស់តារាសម្តែងរូបស្រស់ អ្នកនាង  រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ជាមួយនិងស្វាមីរបស់សង្ហារបស់អ្នកនាង ។ ចុងក្រោយនេះ Camnews សូមជូនពរឲ្យតារាស្រីរូបនេះនិងស្វាមីជួបតែសុភមង្គលជារៀងរហូតទៅ និងស្រលាញ់គ្នាដល់ចាស់កោងខ្នង ៕







 

ដោយ ៖ គន្ធា


ប្រភព ៖ IG