ភ្នំពេញ ៖ អ្នកបើកម៉ូតូសង់កូរ៉េម្នាក់រង របួសធ្ងន់ បន្ទាប់ពីអ្នកបើក រថយន្ដមែកសឺ ដេសមួយ
គ្រឿង បើកបុកពេញទំហឹង កាល ពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៣
ស្ថិតនៅលើកំណាត់ផ្លូវ ព្រះនរោត្ដម កែងផ្លូវលេខ១៥៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ប៉ុន្ដែ
អ្នកបើក រថយន្ដបង្កហេតុ មិនបានឈប់ ដើម្បីដោះ ស្រាយជាមួយភាគីម៉ូតូនោះទេ ដោយបន្ដ
បើក រត់រហូតដល់ក្រោយមន្ទីរពេទ្យ កុមារជាតិ ក៏ត្រូវកម្លាំងនគរបាលចរាចរជើង គោករាជធានី
ភ្នំពេញ និងកម្លាំងសមត្ថ កិច្ចមូលដ្ឋាន ចាប់រថយន្ដបាន ។
មន្ដ្រីនគរបាលចរាចរជើងគោករាជធានី ភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង កើត ហេតុខាងលើ
នេះ មានរថយន្ដមែកសឺដេសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-7478 បើកបរដោយ
បុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ ក្នុងទិសដៅពីត្បូងទៅជើង រួចបត់ឆ្វេងឆ្ពោះទៅផ្លូវលេខ១៥៤ក៏
បុកម៉ូតូសង់កូរ៉េពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AI-8301 ជិះតែម្នាក់ឯងបណ្ដាល
ឱ្យរងរបួសធ្ងន់។
បើយោងតាមមន្ដ្រីនគរបាលចរាចរណ៍ ក្រោយបង្កគ្រោះថ្នាក់ចរាចរហើយ បណ្ដាលឱ្យលោកគឹម
ឡេង រងរបួសធ្ងន់នោះ អ្នកបើករថយន្ដមែកសឺដេស បានបើក រត់រហូតដល់ផ្លូវលេខ១២២ សង្កាត់
ទឹកល្អក់ទី១ ខណ្ឌទួលគោក (ក្រោយពេទ្យកុមារជាតិ) ក៏ត្រូវបានសមត្ថកិច្ចឃាត់រថយន្ដបានតែម្ដង
ខណៈអ្នកបើក រថយន្ដបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
យ៉ាងណាក៏ដោយ នៅពេលកម្លាំងនគរ បាលចរាចរណ៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចាប់រថយន្ដ
នៅក្រោយមន្ទីរពេទ្យកុមារជាតិនោះ ស្រាប់តែមានមនុស្ស ចំនួន៣នាក់ បាន ចេញមករារាំង រួច
ហើយមានមនុស្ស៥-៦នាក់ថែមទៀតបានមកឃាត់ មិនឱ្យកម្លាំងនគរបាលចរាចរណ៍និងកម្លាំង
សមត្ថកិច្ចយករថយន្ដទៅរក្សាទុក ហើយ បានយកកាមេរ៉ា ថតមកសមត្ថកិច្ចទៀតផង។
យ៉ាងណាក៏ដោយ បើទោះបីមានការ រារាំងយ៉ាងដូច្នេះ ពីក្រុមខាងលើ ដើម្បីមិនចង់ឱ្យសមត្ថកិច្ច
ស្ទូចយករថយន្ដទៅរក្សាទុកនោះ ក៏សមត្ថកិច្ចចរាចរ ត្រូវតែស្ទូច ដាក់លើរថយន្ដយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកទាំងយប់ផងដែរ ។
មន្ដ្រីនគរបាលចរាចរបានឱ្យដឹងថា សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងទៅ កាន់សាលាដំបូង
រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី បើទោះបីអ្នកបើក រថយន្ដបានរត់គេចខ្លួនក៏ដោយនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល