CamNews

ព័ត៌មានជាតិ 

ការខ្វះខាត អគ្គិសនី ប្រើប្រាស់ នៅរាជធានីភ្នំពេញ ដោយសារ ការវាយតម្លៃខុស របស់អ្នកជំនាញ បរទេស

កំពង់ស្ពឺ ៖ ការខ្វះខាតនៃការផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ នាពេល
បច្ចុប្បន្ននេះ ដោយ សារតែមានការវាយតម្លៃខុស របស់ក្រុមជំនាញ បរទេស ដោយអះអាងថា
ចំនួនប្រជាពលរដ្ឋ បានកើនឡើងត្រឹម ១២ភាគរយ ក្នុងមួយឆ្នាំ ខណៈដែលចំនួនប្រជាពលរដ្ឋ
មានការកើនឡើងរហូតដល់ ២៤ភាគរយ នៅក្នុងមួយឆ្នាំ ហេតុដូច្នេះហើយ ទើបធ្វើឱ្យកំណើន
នៃការប្រើប្រាស់អគ្គិសនី មានការកើនឡើង។ នេះជាការលើកឡើង របស់ សម្ដេចនាយករដ្ឋមន្ដ្រី
ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ  ឆ្នាំ២០១២ នៅក្នុងពិធីសម្ពោធរោងចក្រផលិតស្ករស របស់
លោកឧកញ៉ា លី យ៉ុងផាត់ ក្នុងស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។

សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មូលហេតុដែលកង្វះអគ្គិសនីប្រើប្រាស់តិចតួច
នៅរាជធានីភ្នំពេញ គឺ ដោយសារតែការវាយតម្លៃ របស់អ្នកជំនាញ បរទេស និងស្ថាប័នធំៗមួយ
ចំនួនដោយទស្សន៍ទាយថា កំណើ ប្រជាពលរដ្ឋ អាចនឹងកើនឡើងត្រឹម ១២ភាគរយ ប៉ុន្ដែកំណើន
នេះបានកើនដល់ ២៤ភាគរយ ។ សម្ដេចតេជោ បានបន្ដថា ហេតុដូច្នេះហើយ ទើបធ្វើឱ្យមានការ
ខ្វះខាត ក្នុងផ្គត់ផ្គង់អគ្គិសនី។ ទោះជាយ៉ាងនេះក្ដី ការខ្វះខាត អគ្គិសនីប្រើប្រាស់ក្នុងរាជធានីភ្នំពេញ
នៅមានកម្រិតតិចតួចប៉ុណ្ណោះ ពីព្រោះតម្រូវការនៃការប្រើប្រាស់ កើនឡើងជាង ៤០០មេហ្គាវ៉ាត់
ខណៈដែលការផ្គត់ផ្គង់ មានត្រឹម៤០០មេហ្គាវ៉ាត់ និងលើសបន្ដិច បន្ដួច។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងផងដែរ ពីការមិនរើសអើង ចំពោះក្រុមវិនិយោគ
ទុន ទាំងក្នុងនិង ក្រៅប្រទេស ហើយរាជរដ្ឋាភិបាល មាននយោបាយ ពង្រឹង អ្នកវិនិយោគក្នុងស្រុក
ដើម្បីឱ្យក្លាយទៅជាសេដ្ឋី។

សូមបញ្ជាក់ថា រោងចក្រផលិតស្ករសភ្នំពេញ របស់លោកឧកញ៉ា លី យ៉ុងផាត់ បានចំណាយដើម
ទុន ១៥០លាន ដុល្លារ សម្រាប់ការវិនិយោគ ហើយចំនួននេះនឹងកើន ឡើង រហូតដល់ ២៥០លាន
ដុល្លារ នៅពេលខាងមុខ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ