CamNews

តារា 

តារាស្រីដែលធ្លាប់តែនិយាយដោយផ្ទាល់មាត់ថា ខ្លួននឹងនៅលីវអស់មួយជិវិត ពេលនេះបែរជាកំណត់ថ្ងៃរៀបការបាត់

ព័ត៌មានកំសាន្ត ៖ ក្រុមការងារអ្នកកាសែត បានពាំនាំយកមកនូវព័ត៌មានក្តៅៗអំពីគូស្នេហ៍មួយគូកាលពីព្រឹកមិញថា តារាស្រី Ruby Lin និងមិត្តប្រុស គឺលោក Wallace Huo បានរៀបចំថ្ងៃរៀបអាពាហ៍ពិពាហ៍ បានយ៉ាងច្បាស់ហើយ ។ គឺគូស្នេហ៍មួយគូនេះគ្រោងនឹងរៀបការនៅក្នុងថ្ងៃទី ៣១ ខែមិថុនានេះ នៅឯកោះបាលី ។​

តើអ្នកនៅចងចាំដែរ ឬ ទេ កាលពីមុនពេលដែលមិនទាន់បានទាក់ទងគ្នាជាមួយនិងមិត្តប្រុសរបស់នាង គឺតារាស្រី Ruby Lin ធ្លាប់បានប្រកាសថា ខ្លួននឹងនៅលីវ (Single) អស់មួយជិវិត ប៉ុន្តែពេលនេះអ្វីៗគ្រប់យ៉ាងក៍ត្រូវបានផ្លាស់ប្តូរទៅវិញ ។ 



ទទ្ទឹមនឹងនេះដែរ លោក Wallace Huo ត្រូវបានសង្កេតឃើញថា លោកមានក្តីស្រលាញ់ដ៍ស្មោះមួយសម្រាប់តារាស្រី Ruby Lin ដោយសារតែលោក ត្រូវបានគេឃើញថា តែងតែមានការយកចិត្តទុកដាក់ នឹងមើលថែ Ruby Lin បានយកល្អខ្លាំងណាស់ ។

ទង្វើទាំងអស់នេះមានក្រុមអ្នកគាំទ្រ អាចសង្កេតឃើញទង្វើរបស់ លោក Wallace Huo ថាគាត់ស្រលាញ់អនាគតភរិយារបស់គាត់ខ្លាំងប៉ុនណា ៕

- ចុចអាន ៖ គួរឲ្យស្តាយ !! តារាស្រីទាំងល្បី ទាំងស្អាត ប្រកាសនៅលីវអស់មួយជិវិត





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Ruby Lin Wallace Huo