CamNews

តារា 

លោក Harry Styles និងនាង Kendall Jenner លួចណាត់ជួបគ្នាស្ងាត់ៗ បង្កាត់ភ្លើងស្នេហ៍ឡើងវិញ

(អាមេរិក)៖ Harry Styles និង Kendall Jenner ត្រូវបានក្រុមប្រម៉ាញ់ព័ត៌មាន សង្កេត​ឃើញថា អ្នកទាំងពីរ កំពុងបង្កាត់ភ្លើងស្នេហ៍ឡើងវិញ បន្ទាប់ពីពួកគេ មានការណាត់ជួបគ្នាទទួលទានអាហារ ពេលល្ងាច ដ៏រ៉ូមែនទិកនៅឯ Ysabel នាទីក្រុង Los Angeles កាលពីសប្តាហ៍មុន។

អ្វីដែលមិនអាចគេចផុត ពីក្រសែភ្នែកមហាជន គឺ Kendall Jenner ត្រូវបានគេមើលឃើញថា នាងពិតជារំភើប និងសប្បាយចិត្តខ្លាំងណាស់ ខណៈដែលមានពេលវេលា ដ៏រ៉ូមែនទិកជាមួយអតីតសង្សារ ហើ​យនាងពិតជាយកចិត្តទុកដាក់ ចំពោះ Harry យ៉ាងខ្លាំង ដែលអ្នកគាំទ្រ តារាសម្តែងទាំងពីរ សង្ឃឹមថា រងើកភ្លើងស្នេហ៍ចាស់ ពិតជាកំពុងផ្តើមឡើងវិញហើយ។

ប៉ុន្តែទោះជាយ៉ាងណា គូស្នេហ៍​វ័យ២០ឆ្នាំទាំងពីរនេះ ពុំបានចេញមុខបកស្រាយអ្វី ដែលជាចម្ងល់របស់មហា​ជន កំពុងចង់ដឹងឡើយ ហើយមើលទៅហាក់ដូចជា មិនចង់ឲ្យនរណាដឹងថា ពួកគេកំពុងធ្វើអ្វីជាមួយគ្នាដែរ ប៉ុន្តែមហាជនរំពឹងថា នឹងមានការបញ្ជាក់ច្បាស់ ពីអ្នកទាំងពីរនៅថ្ងៃណាមួយ ជាមិនខាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Harry Styles