CamNews

តារា 

ស៊ូ ស៊ីរីកា ឌឺ​ដង​ឲ្យ តា​រា Face​book កាកា អូស្រ្តាលី ព្រោះ​​តែ​ជ្រួល​ជ្រើម ជា​មួយ​កូន​ប្រុស​ ព្រាប.

(ភ្នំពេញ)៖ ចាប់តាំងពីកូនប្រុសកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ គឺប្អូនប្រុស សុវត្ថិ មុនីវ៉ាន់ បានបង្ហាញសមត្ថភាព និងទេពកោសល្យសិល្បៈមក ឃើញថា មហាជនបាន​បង្ហាញការពេញចិត្ត ចំពោះរូបគេ ដែលបានដើរតាមគន្លងឪពុករបស់ខ្លួនយ៉ាងល្អ ជាពិសេសការបញ្ចេញ​ស្ទីលស្ទើរតែដូចគ្នា ទាំងស្រុងជាមួយនឹងឪពុក។ ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គម Facebook បានសម្ដែងការអបអរសាទរ ចំពោះវត្តមានកូន​ប្រុសតារាចម្រៀង ព្រាប សុវត្ថិ ចូលមកក្នុង​សកម្មភាពសិល្បៈ រហូតបង្ហាញពីទំហំចិត្ត​ដ៏ធំធេងជាសាធារណៈទៀតផង។

ជាក់ស្ដែង ដូចជាតារា Facebook កាកា អូស្រ្តាលី ដែលតែងតែប្រតិកម្មនឹងរឿងរ៉ាវហួសហេតុផ្សេងៗ ក៏បង្ហាញអារម្មណ៍ពេញចិត្តយ៉ាងងប់ងល់ ធ្វើឲ្យតារាចម្រៀងស្រីក្នុង​ផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា ម្ចាស់បទ «មិនសម្លាប់ខ្លួនដោយសារប្រុសទេ» បានបញ្ចេញមតិឌឺដង​ឈឺឆ្អាលជំនួស ក្នុងន័យបញ្ចើច​បញ្ចើថា ហាក់បីដូចជាពេញ​ចិត្តជ្រុលហួសហេតុ ពេកហើយ។

កូនប្រុសច្បង​​លោក ព្រាប សុវត្ថិ បានចាប់ផ្ដើមដើរតាម​គន្លង​ឪពុករបស់ខ្លួន ដែលតែងតែបានបង្ហាញ​សមត្ថភាព ក្នុងការច្រៀងបទចម្រៀងបរទេស និងបញ្ចេញក្បាច់រាំ ជាមួយឪពុករបស់​គេម្ដង​ម្ដាល នៅលើឆាកតន្ត្រីនានា ​។ ក្រោយពីបង្ហាញវត្តមានយ៉ាងបើកចំហរ​មក ធ្វើឲ្យយុវតីមួយចំនួនតូច​ជ្រួលជ្រើម ចំអន់គ្នាលេង ចង់បានកូនប្រុស​លោក ព្រាប សុវត្ថិ មកធ្វើជាសង្សារ និង​​​CRUSH ប្រចាំឆ្នាំ​។

ពិសេសជាង​គេនាង កាកា អូស្ត្រាលី ដែលជាតារាហ្វេសប៊ុក មាត់ឆៅ តែចិត្តល្អ ​ជេរមិនសំចៃមាត់​ នៅពេលមានអ្នកណាប៉ះពាល់នាង​។ 
នាង កាកា បានកាត់តរូបនាង ជាមួយកូនប្រុស លោក ព្រាប សុវត្ថិ លោក សុវត្ថិ មុនីវ៉ាន់ ដែលរូបភាពនោះ ជារូបភាពដើម ​គ្រាលោក សុវត្ថិ មុនីវ៉ាន់ ថតជាមួយម្ដាយ និងបានបន្ថែមពាក្យពេចន៍ថា មនុស្សស្រីគ្រប់គ្នាសុបិនបែបនេះ «Every girl Dream»។ មើលទៅនាង កាកា ហាក់ចូលចិត្តក្មេងប្រុសម្នាក់នេះ ព្រោះសង្ហា ច្រៀងពីរោះ ខ្លាំងណាស់។

ក្រោយពី កាកា ហាក់ជ្រើមជ្រួលខ្លាំងពេក មិនសមរម្យជាមនុស្សចាស់ទុំសោះនោះ ​តារាចម្រៀងក្នុងផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា បានបញ្ចេញមតិឌឺងដងឲ្យថា« គ្រប់មនុស្សស្រីគ្រប់គ្នា ប្រាថ្នានៅក្បែរកូនលោក ព្រាប សុវត្ថិ តែមិនមែននាងទេ​។ នាង ស៊ូ ស៊ីរីកា នាងមិនបាននិយាយអ្វីច្រើនតែ ពាក្យសម្ដីនាង តែប៉ុន្មានមាត់នេះ ធ្វើឲ្យនាង កាកា អូស្ត្រាលី ក្អួតឈាមបាន​។

តារាចម្រៀង​នាង ស៊ូ ស៊ីរីកា ជាចៅស្រី​តារាសិល្បៈជើង​ចាស់អ្នកស្រី មន្ថា ​ជាតារាសម្ដែងល្បីជំនាន់មុន តែចៅស្រីក៏ស្រឡាញ់សិល្បៈ​មិនខុស ពីលោកយាយ ទោះបីមាន ទ្រព្យស្ដុកស្តម្ភយ៉ាងណា ក៏មិនចោលសិល្បៈ​។ គេមិនទាន់ឃើញប្រតិកម្មនាង កាកា តបមកវិញ លើតារាចម្រៀង ស៊ូ ស៊ីរីកា នៅឡើយទេ តែបើនាងដឹងម្ល៉េះ នាងមិនទុក ស៊ូ ស៊ីរីកា ធ្វើថ្នាំនោះទេ នាងស៊ុត(ប្រតិកម្ម)​មិនប្រណីមាត់ឡើយ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង