CamNews

ព័ត៌មានជាតិ 

១ថ្ងៃមានករណី ភ្លើងឆេះពីរកន្លែង នៅក្រុងតាខ្មៅ បំផ្លាញទ្រព្យ សម្បត្តិអស់ជាច្រើន

កណ្តាល៖ លំនៅដ្ឋាន មួយកន្លែង ដែលធ្វើអំពីថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យ ឆាបឆេះអស់
ទាំង ស្រុង ខណៈដែលម្តាយ កំពុងអង្គុយលេង នៅជាន់ខាងក្រោម មិនដឹង ការឆាបឆេះនេះ ។

ហេតុការនេះ បានកើតឡើងកាល ពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ស្ថិត
នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយសមត្ថកិច្ច សន្និដ្ឋាន ជាជំហ៊ាន
ដំបូងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ។ ដោយឡែក នៅថ្ងៃដែលនេះ ក៏មាន
អគ្គិភ័យបានឆាបឆេះ ក្នុងផ្សារព្រែកហូរ ធ្វើឲ្យអ្នកផ្សារ និងប្រជាពលរដ្ឋ រស់នៅតំបន់នោះ ផ្អើល
ឈូរឆរនាំគ្នា ដងទឹកជះពន្លត់ទៅវិញ  ប៉ុន្តែទោះបីជាយ៉ាងណា ក៏តូបលក់ដូរ មួយខ្នងត្រូវបាន ឆេះ
ខាងក្នុងខ្ទេច សំណាងល្អ ពុំបណ្តាលឲ្យមាននរណាម្នាក់រង របួសនោះទេ ។

ហេតុការណ៍ នេះកើតឡើងកាល  ពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅ
ក្នុង ផ្សារព្រែកហូ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាក្សីនៅនឹងកន្លែង
កើតហេតុបាន ឲ្យដឹងថា តូបដែល រងការឆាបឆេះ នោះគឺមានទំហំទទឹង ៣.៥០ម៉ែត្របណ្តោយ ១២
ម៉ែត្រ ត្រូវឆាបឆេះអស់ទាំងស្រុង តែម្តង ដែលមានសម្ភារៈ ប្រើប្រាស់ និងអីវ៉ាន់លក់ដូរ ផងដែរ ត្រូវ
បានក្លាយជា ចំណីភ្លើងទាំងអស់។

សាក្សីបាន បន្តទៀតថា មុនដំបូងគេឃើញ ផ្សែងហុយចេញពីតូចមួយ នៅចំកណ្តាលផ្សារ លុះបនិ្តច
មក ក៏មានអណ្តាតភ្លើង ឆាបឆេះឡើង តែម្តងទៅ ធ្វើឲ្យភ្ញាក់ផ្អើអាជីវករ លក់ដូរនៅ ក្នុងផ្សារ ដោយ
អ្នកខ្លះទាញ ទុយយោទឹកមក អ្នកខ្លះទៅយកធុងទឹក មកដងទឹកជះរហូត រលត់ទៅវិញជាស្ថាពរ ប៉ុន្តែ
ទោះបីជាយ៉ាងណា តូបលក់ដូរមួយខ្នងរួមនិង ទ្រព្យសម្បត្តិត្រូវ ក្លាយជាចំណីភ្លើងអស់។ នគរបាល
ក្រុងតាខ្មៅបានឲ្យដឹងថា ម្ចាស់តូបដែលឆេះនេះ គឺគាត់បានជួល ឲ្យឈ្មោះ ភី ប៉ុន្តែពេលឆេះនេះ
ឈ្មោះភី មិននៅទេ គឺបានឲ្យម្តាយនៅជាមួយចៅហើយ នៅក្នុងតូបនោះគឺមានផ្ទុកសាំងសម្រាប់
លក់ផងដែរ។ លោកយាយ ហែម ច្រឹល ជាអ្នកនៅមើលតូច នោះបានឲ្យដឹងដែរថា មុនពេលកើត
ហេតុ ចៅរបស់បានដាំបាយចង្រ្កាន  ធ្យូង ហើយពេលនោះ ផ្កាភ្លើងខ្ទាតទៅប៉ះ ជាមួយប៊ីដុងសាំង
ក៏ឆាបឆេះតែម្តងទៅ ។

ដោយឡែក នាថ្ងៃដដែលនេះដែរលំនៅដ្ឋានមួយខ្នង ដែលធ្វើអំពីថ្មក្រោម ឈើលើ ត្រូវបានអគ្គិភ័យ
លេបត្របាក់អស់ ទាំងស្រុង សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋាន ជាជំហ៊ានដំបូងថា ការឆាបឆេះនេះ
បណ្តាលមកទុស្សេរ៍ខែ្សភ្លើង ប៉ុន្តែ ពុំបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ កាលពីវេលាម៉ោង
១៣និង២០នាទី ថ្ងៃនៅភូមិតាក្តុល សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះ អស់ទាំងស្រុងនេះ គឺមានទំហំទទឹង ៦ម៉ែត្រ និង
បណ្តោយ ១០ម៉ែត្រ ក្នុងនោះដែរម៉ូតូ មួយគ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ក៏ខូចខាត
អស់ផងដែរ រីឯរថយន្ត កូរ៉េគឺ គ្រាន់តែរងការខូចខាត បន្តិចបន្តួច។

ប្រភពបានបន្តទៀតថា ម្ចាស់ផ្ទះដែល ត្រូវរងការឆាបឆេះ អស់ទាំងស្រុងនេះ មានឈ្មោះ ហែម ហៀង
ភេទប្រុស អាយុ៦២ឆ្នាំ មានមុខរបរបណ្តុះ កូនឈើ និងលក់ផ្កា រស់នៅកន្លែងកើតហេតុ។ ហើយមូល
ហេតុ ដែលអាចឆាបឆេះនេះ គឺអាចបណ្តាលមក ពីទុស្សេរ៍ខែ្សភ្លើងដែល កើតឡើងចេញ មកពីជាន់លើ
ហើយពេលនោះ ម្តាយរស់នៅជាន់ខាងក្រោម គឺពុំបានដឹងថា មានភ្លើងឆាបឆេះ នៅជាន់លើនោះទេ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ