CamNews

តារា 

តារាស្រីរងទុក្ខធំ ក្រោយត្រូវគេនិយាយដើមថា ខ្លួនជាស្រីតែបែរជាទៅ ញ៉ែរមនុស្សប្រុសទៅវិញ

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មឺៗនេះមានពាក្យចចាមអារាម ដែលមានគេចោទប្រកាន់តែខ្លួនជាស្រីតែបែរជា ទៅញ៉ែរមនុស្សប្រុសទៅវិញ ។ ដោយយោងតាមព័ត៌មានបានឲ្យដឹងថា តារាស្រី​ Moon Lau បានបោះពាក្យដែលសម្តី (ញ៉ែរ) ទៅកាន់តារាប្រុសគឺលោក Bosco Wong ។ 

ទោះបីជាយ៉ាងណាក៍ដោយ នៅក្នុងព្រឹត្តិការណ៍មួយនៅ Olympics កាលពីពេលថ្មីៗនេះ តារាសម្តែងបានចេញមុខមកបញ្ជាក់ដោយខ្លួននាងផ្ទាល់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ៖

ខ្ញុំដឹងអំពីព័ត៌មានដែលបានចុះនោះ មិត្តរបស់ខ្ញុំបានផ្ញើរវាមកឲ្យខ្ញុំ តែខ្ញុំមិនបានអានវាទាំងអស់នោះទេ ហើយខ្ញុំពិតជាអស់សំណើចយ៉ាងខ្លាំងសម្រាប់ព័ត៌មានដែលភ្លីភ្លើបែបនេះ ។ ជាធម្មតាពួកយើងបានជជែកគ្នាអំពីខ្សែភាពយន្ត និងបានទៅបរិភោគអាហារពេលល្ងាចជាមួយគ្នានៅពេលនោះ ។ ពួកយើងពិតជាគ្មានទំនាក់ទំនងស្នេហាយ៉ាងពិតប្រាកដមែន ពីព្រោះខ្ញុំទុកគាត់ដូចជាបងប្រុសរបស់ខ្ញុំយ៉ាងចឹង ហើយខ្ញុំគិតថា ប្រហែលជាមានមនុស្សជាច្រើនដែលមានចិត្តច្រណែនពួកយើងទើបប្រឌិតរឿងបែបនេះកើតឡើង ការពិតទៅខ្ញុំមិនបានបោះពាក្យសម្តីឲ្យលោក Bosco Wong អ្វីទាំងអស់នេះជាពាក្យសម្តីពិតរបស់ខ្ញុំ ៕ 






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop