CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះ ភោជនីយដ្ឋានបារាំង ទាំងកណ្តាលថ្ងៃត្រង់ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ ភោជនីយដ្ឋានបារាំងជាច្រើននៅជាប់ៗគ្នា បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ
វេលាម៉ោងជិត១២ថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៣ នៅជិតរង្វង់មូលតោពីរ សង្កាត់លេខ៤ ក្រុង-ខេត្ត
ព្រះសីហនុ។

យោងតាមសេចក្តីរាយការណ៍ពីអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ប្រចាំនៅ
ខេត្តព្រះសីហនុ លោក ជុំ ភារម្យ បានឲ្យដឹងថា ភោជនីយដ្ឋានបារាំងមួយ បានឆាបឆេះស្ទើរទាំង
ស្រុងហើយ ហើយនៅមានភោជនីយដ្ឋានបារាំងជាច្រើនទៀត នៅជាប់ៗគ្នា កំពុងតែប្រឈបមុខ
នឹងអគ្គិភ័យនេះផងដែរ។ តែទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗសមត្ថ កិច្ចចម្រុះក្នុងក្រុង
ព្រះសីហនុ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រួមនិងអាជ្ញាធរបានចុះដល់កន្លែងកើតហេតុភ្លាមៗ ផង
ដែរ ដើម្បីជួយអន្តរាគមន៍បាញ់ទប់ស្កាត់នូវការឆាបឆេះនេះ។

ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសម្តែងការសង្ស័យថា អគ្គិភ័យនេះ អាចបណ្តាលមកពី
ភ្ញៀវដែលអង្គុយ កម្សាន្តនៅក្នុងភោជនីយដ្ឋានបោះ កន្ទុយបារីលើដំបូលភោជនីយដ្ឋាន ដែលប្រក់
ស្បូវ។

ក្នុងក្រុងព្រះសីហនុនៅវេលាម៉ោង១២ថ្ងៃនេះ ព្រះអាទិត្យកំពុងបញ្ចេញកំដៅយ៉ាងខ្លាំង លាយឡំ
ជាមួយជំនោរ ខ្យល់ផងដែរ ដូច្នេះអគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅខ្លាំងណាស់។ គិតត្រឹមវេលា
ម៉ោង ១២ និង២២ថ្ងៃដដែល អគ្គិភ័យឆេះរាលដាល និងបំផ្លាញភោជនីយដ្ឋាន ដែលភាគច្រើនជា
ភោជនីយដ្ឋានសម្រាប់ជនជាតិចូលកម្សាន្ត នោះ អស់ចំនួន៥ហើយ ភោជនីយដ្ឋានជាច្រើនផ្សេង
ទៀត នៅជាប់ៗគ្នានោះ ក៏ប្រឈមនឹងការឆាបឆេះផងដែរ។

រថយន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យឯកជន រួមនិងរថយន្តរបស់ស្នងការ
ដ្ឋាន ចំនួន៤គ្រឿងហើយ បានបញ្ជូនទៅអន្តរាគមន៍នៅកន្លែងកើតហេតុ។

បើយោងតាមសេចក្តីរាយការណ៍ពីន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានបំផ្លាញភោជនីយដ្ឋាន
ផ្ទះលក់សៀវភៅ និងមីនីម៉ាត ប្រមាណជា ១០កន្លែង បានឆាបឆេះទាំងស្រុង។ រហូតដល់វេលាម៉ោង
១រសៀលថ្ងៃដដែលនេះ អគ្គិភ័យបានរលត់ទៅវិញហើយ ក្រោយការជួយអន្តរាគមន៍ញាប់ដៃញាប់
ជើង ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្រុងព្រះសីហនុ។

ដោយឡែកទំហំ នៃការខូចខាត មិនទាន់ដឹងនៅឡើយ តែការខូចខាតនេះ ពិតជាធំធេងណាស់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ