CamNews

ព័ត៌មានជាតិ 

ក្រសួងអប់រំ សហការ ជាមួយ សាកលវិទ្យាល័យ បញ្ញាសាស្រ្ត ផ្សព្វផ្សាយ អាហារូបករណ៍ គម្រោង LOTUS III

ភ្នំពេញ៖ កាលនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ អគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ
យុវជន និងកីឡា បានរួមសហការជាមួយ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកសិក្ខា
សាលាផ្សព្វផ្សាយ អាហារូបករណ៍គម្រោង LOTUS III របស់កម្មវិធី ERASMUS MUNDUS។

ក្នុងឱកាសនោះ មានការចូលរួមពី លោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋាន
ឧត្តមសិក្សា លោក គៀង រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា
និងកញ្ញា Shannah Devynck មន្ត្រីទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Gent ប្រទេសប៊ែល
ហ្សិក និងចូលរួមស្តាប់ ដោយសាស្ត្រាចារ្យ បុគ្គលិក និស្សិត ជាង ៥០០នាក់ មកពីសាកលវិទ្យា
ល័យនានា នៅរាជធានីភ្នំពេញ។

លោក គៀង រតនា ប្រសាសន៍ថា អាហារូបករណ៍នេះ នឹងបង្កើនចំណេះដឹង ឈានទៅរកការអភិ
វឌ្ឍន៍ ធនធានមនុស្សក្នុងប្រទេសកម្ពុជា។

លោក និត ប៊ុនឡៃ បានលើកឡើង ពីការប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
ក្នុងកិច្ចសហការជាមួយដៃគូ អភិវឌ្ឍន៍នានា ដើម្បីស្វែងរកអាហារូបករណ៍ ឱ្យនិស្សិត សាស្ត្រាចារ្យ
និងបុគ្គលិកសិក្សា ទៅក្រេបជញ្ជក់យកចំណេះដឹង និងជំនាញថ្មីៗពីបរទេស ដើម្បីមាន លទ្ធភាពចូល
រួមអភិវឌ្ឍន៍ប្រទេស។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យ សិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែង ឆក់យកឱកាសនេះឱ្យបាន ដើម្បី
ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រៀមខ្លួនចំពោះ សមាហរណកម្ម អាស៊ាននាឆ្នាំ២០១៥ខាងមុខនេះ។

ជាកិច្ចបន្ទាប់ កញ្ញា Shannah Devynck មានប្រសាសន៍ថា អាហារូបករណ៍គម្រោង LOTUS III នេះ
គឺជាផ្នែកមួយនៃកម្មវិធី ERASMUS MUNDUS ដោយមានការគាំទ្រថវិកាពី European Commission។
ក្នុងឆ្នាំសិក្សាខាងមុខនេះ អាហារូបករណ៍ចំនួន ១៥៤កន្លែង នឹងត្រូវផ្តល់ជូននិស្សិត បុគ្គលិក និងសា
ស្ត្រាចារ្យ ដែលមកពីប្រទេសកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ភូមា និងចិន ដើម្បីឱ្យទៅសិក្សានៅសា
កលវិទ្យាល័យចំនួន ៩ ក្នុងប្រទេស ប៊ែលហ្សិក អាល្លឺម៉ង់ បារាំង ហូឡង់ ព័រទុយហ្គាល់ ស៊ុយអ៊ែដ និង
ចក្រភពអង់គ្លេស។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា បេក្ខជនមកពីគ្រប់សាកល វិទ្យាល័យទាំងអស់
អាចដាក់ពាក្យសុំ អាហារូបករណ៍ ចាប់ពីថ្នាក់បរិញ្ញាបត្ររងឡើងទៅ លើកលែងតែបេក្ខជនមក ពីសា
កលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាលប៉ុណ្ណោះ ដែលអាចដាក់ពាក្យ សុំចាប់ពីថ្នាក់បរិញ្ញាបត្រឡើង
ទៅ ព័ត៌មានបន្ថែមសូមទាក់ទងគេហ៌ទំព័រ www.lotus.ugent.be

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ