CamNews

ព័ត៌មានជាតិ 

ឃើញនាងទំនង ប៉ុនរំលោភ តែនាងមិនព្រម ស្រែកគេចមកដេក បន្ទប់វិញ ពីរថ្ងៃក្រោយនាងប្តឹង ឲ្យនគរបាល ឃាត់ខ្លួន

ខេត្តកណ្តាលៈ យុវជនម្នាក់ត្រូវ កម្មការិនីរងគ្រោះម្នាក់ ប្តឹងឲ្យនគរបាលឃាត់ខ្លួន រួចឲ្យចាត់ការ
ទៅ តាមផ្លូវច្បាប់ ដោយចោទប្រកាន់ថា យុវជនរូបនេះ បានធ្វើសកម្ម ភាព ប៉ុនប៉ងចាប់រំលោភ
លើរូបនាង កាលពីវេលា ម៉ោង២២និង ០០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ស្ថិតនៅក្នុងផ្ទះជួល
ភូមិព្រែកត្រែង ឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល រហូត ដល់ថ្ងៃទី៩ខែឆ្នាំ ដដែល ទើបប្តឹង
ឲ្យនគរបាល ឲ្យឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការ ទៅតាមផ្លូវ
ច្បាប់។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម ភ អាយុ២៨ឆ្នាំ មានមុខរបរ ជាកម្មការិនី
ស្នាក់នៅផ្ទះជួលភូមិ ឃុំកើតហេតុមានស្រុក កំណើតនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង
ខេត្តកណ្តាល ចំណែកឯជនសង្ស័យមានឈ្មោះ ខា រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជា
កម្មកររោងចក្រស្នាក់នៅផ្ទះជួល ក្បែរនារីរង គ្រោះក្នុងភូមិ ឃុំកើតហេតុ មានស្រុកកំណើត នៅ
ភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ជនរងគ្រោះបាន
វិលត្រឡប់មកពីស៊ីការគេវិញ បានចាក់សោទ្វារបន្ទប់ ដើម្បីចូល សម្រាកខណៈពេលនោះ ស្រាប់
តែជនសង្ស័យបានដើរមកអោបពីក្រោយ ហើយបានចាប់នាងផ្តួលទៅ លើគ្រែក្នុងបន្ទប់ ពេល
នោះជនរងគ្រោះបាន ស្រែកហៅឲ្យគេជួយជនសង្ស័យក៏បញ្ឈប់សកម្មភាពរបស់ខ្លួន រួចក៏ដើរ
ត្រឡប់ទៅដេកនៅក្នុងបន្ទប់របស់ខ្លួនវិញទៅ រហូតដល់ថ្ងៃទី៩ខែ ឆ្នាំដដែល ជនរងគ្រោះបាន
មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរស្រុកស្អាង
ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ