CamNews

ព័ត៌មានជាតិ 

កម្លាំងសមត្ថកិច្ច បំបែកក្រុមកម្មករ អេសអិល ដោយឃាត់ខ្លួន បានជាង៣០នាក់ (មានវិដេអូ)

ភ្នំពេញ  ៖ ក្រោយពីប្រើ វិធានការ និង កម្លាំង អន្ដរាគមន៍បន្ថែម នៅវេលាម៉ោង ១១និង៣០
នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ កម្លាំងនគរបាល រាជធានីភ្នំពេញ និងតាមបណ្ដា
ខណ្ឌ ដឹកនាំបញ្ជាផ្ទាល់ ដោយ លោកស្នងការ ជួន សុវណ្ណ និងកម្លាំងអាវុធ ហត្ថ ដឹកនាំដោយ
លោកមេបញ្ជាការ រត្ន័ ស្រ៊ាង បានបំបែកក្រុមតវ៉ារបស់ក្រុមកម្មករ អេសអិល ដោយរត់ចែក
ជើងគ្នា ត្រឡប់ថយ ក្រោយវិញ ខណៈដែលកម្លាំងសមត្ថកិច្ច បានចាប់ខ្លួន មនុស្សមួយចំនួន
និងព្រះសង្ឃ ប្រមាណជាង៣០នាក់ ផងដែរ  ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានចុះ ឆែកឆេរនៅតាមកុដិរបស់ព្រះសង្ឃ ខ្លាចក្រែងពួកគេ
សំងំនិងលាក់ខ្លួននៅទីនោះ។

យ៉ាងណាក៏ដោយ ស្ថានការណ៍នៃការ ប្រឈមមុខដាក់គ្នា រហូតដល់ផ្ទុះអំពើហិង្សាយ៉ាងខ្លាំង
រវាងក្រុម សមត្ថកិច្ចនិងកម្មករ មិនទាន់បានធូរស្រាលខ្លាំងនោះឡើយ គ្រាន់តែថមថយប៉ុណ្ណោះ
ខណៈដែលក្រុម កម្មករទាំងអស់នៅតែចង់តតាំងប្រឆាំងជាមួយសមត្ថកិច្ច ។

ដោយឡែក រហូតមកដល់ព្រឹកថ្ងៃដដែល នេះ ពុំទាន់មានក្រសួងឬស្ថាប័នពាក់ព័ន្ធចេញមក
ជួយដោះស្រាយ និងជួយអន្ដរាគមន៍ ក្នុងករណីនេះនៅឡើយទេ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ