ចំពោះភ្ញៀវទេសចរដែលចូលចិត្តទស្សនានូវសិល្បៈទាំងឡាយ ថ្ងៃនេះគេហទំព័រយើងខ្ញុំ
សូមណែនាំលោកអ្នកឲ្យមកលេងនៅឯសារៈមន្ទីរសិល្បៈក្រុងសៀងហៃ។
សារៈមន្ទីរសិល្បៈក្រុងសៀងហៃ មានទីតាំងនៅបណ្តាយផ្លូវ Nanjing ទីក្រុងសៀងហៃ។
សារៈមន្ទីរនេះមានបន្ទប់តាំងពិពណ៌ធំចំនួន ១២ ដែលប្រមូលផ្តុំទៅដោយវត្ថុ និងគំនូរសិល្បៈ
ជាច្រើន។ វាត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩៣០ មកម្លេះ។
នៅពេលចូលទស្សនា ភ្ញៀវទេសចរនឹងមានអារម្មណ៍រំភើបជាមួយនឹងការតាំងបង្ហាញសិល្បៈ
ដ៏ស្រស់ស្អាតជាច្រើន។ លោកអ្នកក៏អាចថតរូបកំសាន្តនៅទីនេះផងដែរ៕
ដោយ៖ មិនា
ប្រភព៖ chinadaily