CamNews

ប្លែកៗ 

សិល្បៈចម្លាក់ដ៏អស្ចារ្យ ធ្វើលើសំបកស៊ុត


ចិន៖ សិល្បករជនជាតិចិនម្នាក់ បានបង្កើតនូវស្នាដៃសិល្បៈដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មាន
ពីមុនមក ដោយយកសំបកស៊ុតមកច្នៃជាចម្លាក់បុរាណ ពិតជាគួរឲ្យស្ញប់ស្ញែង។

សិល្បករនេះមានឈ្មោះថា Wen Fuliang រស់នៅខេត្ត Shaanxi ប្រទេសចិន ច្នៃប្រឌិតយក
សំបកស៊ុតមកឆ្លាក់ជាចម្លាក់ បង្កើតបានជាអាជីពមួយសម្រាប់ចិញ្ចិមជីវិត។ លោកបានយក
ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងឆ្លាក់សំបក់នីមួយៗ ដោយមានបំរុងប្រយ័ត្នបំផុត។ ចម្លាក់នេះបាន
ឆ្លុះបញ្ជាំងពីរូបសត្វ វិហារបុរាណ... ទាំងឡាយដែលបានឆ្លុះបញ្ចាំងពី វប្បធម៌ដ៏រុងរឿងរបស់
ចិន។ សូមទស្សនានូវរូបភាពចម្លាក់ខាងក្រោម៖

ដោយ៖ មិនា
ប្រភព៖ DM