ធម្មតាទេការគូររូបគឺជាសិល្បះមួយតែអ្នកដែលគិតទេថាមានវិចិត្រករដែលមិនប្រើប្រាស់ថ្នាំ
ពណ៌សម្រាប់គូររូបនោះ? ខាងក្រោមនេះគឺជាមនុស្សប្រាំរូបដែលប្រើប្រាស់ស្រាក្រហមមក
គូរចេញជាគំនូរដ៏ស្រស់ស្អាត៖
Christina LoCascio
តើអោយមនុស្សម្នាក់ដែលរៀនចប់ខាងគំនូរពីសាលាសិល្បះមកធ្វើការក្នុងសហគ្រាសផលិត
ស្រាយ៉ាងម៉េចទៅ? Christina LoCascio គឺជាសិស្សដែលបញ្ចប់ការសិក្សាចេញពីសាលា
សិល្បះតែនាងបានចូលទៅធ្វើការក្នុងសហគ្រាសផលិតស្រាក្រោយមកនាងបានបែកគំនិត
ក្នុងការគូររូបដោយប្រើស្រាក្រហម ហើយនាងបានចាប់ផ្ដើមធ្វើបែបនេះតាំងពីឆ្នាំ ២០០២
មកម្លេះ។
![](/FileManager/Articles/mce/2012/3/26/8777-6d9c86ec-a45c-488f-96aa-4dc130f3dffd.jpg)
![](/FileManager/Articles/mce/2012/3/26/8777-7bc059e4-4a9c-4fbd-9578-dcf1964f9f60.jpg)
Nelva Richardson
Nelva Richardson បានចាប់ផ្ដើមអាជីពជាវិចិត្រករតាំងពីជាង ៣០ ឆ្នាំមុនមកម្លេះក្រោយ
ពីនាងចាប់ផ្ដើមប្រើរបស់របរទំនើបនាងបានគិតថានាងកំពុងតែបោះបង់ចោលនូវសិល្បះ
នៃការឆ្នៃប្រឌិតដោយដៃបន្តិចម្ថងៗ ហេតុនេះហើយទើបនាងមានគំនិងក្នុងការប្រើប្រាស់
ស្រាក្រហមមកគូរជារូបភាពយ៉ាងស្រស់ស្អាតដែលបានបន្តមកដល់សព្វថ្ងៃនេះ។
![](/FileManager/Articles/mce/2012/3/26/8777-c10e3f96-fcc8-4f04-a061-86d0c1760cdd.jpg)
![](/FileManager/Articles/mce/2012/3/26/8777-23724379-35b7-461d-9a2a-96347ad4f557.jpg)
Philippe Dufrenoy
បុរសអាយុ ៥៦ ឆ្នាំម្នាក់ដែលចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសិល្បះគំនូរបានចាប់ផ្ដើមការ
គូររូបដំបូងរបស់គាត់ជាមួយនឹងស្រាក្រហមទោះបីជាខ្លួនមានវ័យជ្រេក្នុងការរៀនគូររូបន្តិច
ក៏ដោយ។
![](/FileManager/Articles/mce/2012/3/26/8777-acb3a2d7-d1be-4aea-a4ae-b496b4558859.jpg)
![](/FileManager/Articles/mce/2012/3/26/8777-b93263b2-52f3-45c4-87e7-a11421ac7d94.jpg)
Elisabeth Seguin
ស្រ្តីចំណាស់ Elisabeth Seguin បានគូររូបផ្សេងជាមួយនឹងស្រាក្រហមមកជាង ១០ ឆ្នាំមក
ហើយ។ អតីតគ្រូបង្រៀនម្នាក់នេះមានគំនិតឆ្នៃប្រឌិតយ៉ាងអស្ចារ្ស។
![](/FileManager/Articles/mce/2012/3/26/8777-0d73b373-a508-4587-8250-9fdda083b893.jpg)
![](/FileManager/Articles/mce/2012/3/26/8777-e04305e9-a045-4166-a4ff-c1a3cf77fdf1.jpg)
Elisabetta Rogai
បើយើងនិយាយពី Elisabetta Rogai នោះគិតទៅប្រវត្តិរបស់នាងវាវែងឆ្ងាយណាស់! នាង
ក៏ជាមនុស្សម្នាក់ដែរដែលបានប្រើប្រាស់ជាតិស្រវឹងមកជាគំនូរសិល្បះដ៏អស្ចារ្ស។ ហើយ
ខាងក្រោមនេះមានស្នាដៃមួយចំនួនដែលជារបស់នាង។
![](/FileManager/Articles/mce/2012/3/26/8777-2a17bd99-a99b-422c-ab60-9b5617b2bb34.jpg)
ដោយ៖ វឌ្ឍនា
ប្រភពពី៖ odditycentral